ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទូច ស្រីលក្ខណ៍ ទម្លាយអាថ៌កំបាំងនៃការលែងលះស្វាមី 

២៧ ឧសភា ២០២០ | កម្សាន្ដ

ធ្លាប់តែឃើញតារាសិចស៊ី ទូច ស្រីលក្ខណ៍ បង្ហាញនូវអារម្មណ៍រីករាយជាមួយការធ្វើវិដេអូសប្បាយៗ ចែកជូនបងប្អូនទស្សនា តែការពិតនៅពីក្រោយទឹកមុខមិនចេះខ្វល់ នាងក៏បានលាក់ទុក្ខអាថ៌កំបាំងដ៏ឈឺចាប់ មួយផងដែរ គឺនាងបានលែងលះជាមួយស្វាមី ជាយូរមកហើយ ។ 

 

មួយរយៈពេលចុងក្រោយនេះតារាសម្តែងសិចស៊ី ទូច ស្រីលក្ខណ៍ តែងតែបង្ហាញនូវសារប្រកបដោយ ទុក្ខសោក ហាក់ចង់បង្ហាញឱ្យទស្សនិកជនដឹងថា នាងកំពុងមានបញ្ហាជាមួយស្វាមី អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺកាលពីប៉ុន្មានថ្ងៃមុននេះ ទូច ស្រីលក្ខណ៍បានបង្ហោះសារនៅលើ ទំព័រហ្វេសប៊ុករបស់ខ្លួនថា « កុំបន្ទោសអ្នកណា ធ្វើម៉េចបើមានតែប៉ុហ្នឹង ការឈឺចាប់នឹងវាយូរមកហើយ គ្រាន់តែចង់បានអ្នកបារម្ភ និងគិតតែប៉ុហ្នឹង ព្រោះពីមុនមកយកចិត្ត និងទ្រគេសឹងតែគ្រប់ពេល គ្រាន់តែអារម្មណ៍ និងការគិតទេ ជឿទៅគ្មាននរណាម្នាក់តាមទ្រយើងគ្រប់ពេលនោះទេ មិនថាប្រុសស្អារឺស្រីស្អាត មនុស្សស្រីម្នាក់ដូចជាខ្ញុំមិនមែនថា ទ្រាំនឹងការឈឺជារៀងរហូតនោះទេ គ្មានអ្វីដែរលាក់បាំងនឹងការពិតបានមួយជីវិតនោះទេ ។ 

 


តាមរយៈសារមួយឃ្លាខាងលើនេះល្មមគ្រប់គ្រាន់បញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍របស់ ទូច ស្រីលក្ខណ៍ ឈានដល់ការបែកបាក់គ្នាហើយ ។ ទូច ស្រីលក្ខណ៍ បានបញ្ជាក់យ៉ាងច្បាស់ថា ជីវិត អាពាហ៍ពិពាហ៍របស់នាង បានបញ្ចប់ហើយ ។


តាមពិតចំណងអាពាហ៍ពិពាហ៍របស់ ទូច ស្រីលក្ខណ៍ បានរង្គោះរង្គើរតាំងពីជាងពីរឆ្នាំមុនមកម្លេះ តាំងពីនាងចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទអត្ថន័យបង្កប់អត្ថន័យចាក់ដោតអារម្មណ៍ទស្សនិកជនដែលមានចំណងជើងថា « មេម៉ាយមានអីមិនល្អ » ។ ក្រោយមកនាងនិងស្វាមីបានសម្រេចចិត្តរស់នៅបែកគ្នា ដើម្បីឱ្យម្នាក់ៗស្វែងយល់ពីកំហុសរៀងៗខ្លួន ដោយនាងសង្ឃឹមថា ជីវិតអាពាហ៍ពិពាហ៍នោះអាចនឹងផ្សះផ្សារឡើងវិញបាន តែទីបំផុតអ្វីដែលនាងសង្ឃឹមមិនបានដូចបំណងនោះទេ។ នាងនឹងស្វាមីបានសម្រេចចិត្តលែងលះគ្នាជាផ្លូវការកាលពីប៉ុន្មានខែមុននេះ ។ ទូច ស្រីលក្ខណ៍ មិនបានរៀបរាប់ច្បាស់អំពីការលែងលះស្វាមីនោះទេ តែគ្រាន់តែនិយាយយ៉ាងខ្លីថា គ្មានមនុស្សស្រីណាម្នាក់ចង់លែងលះប្តីនោះទេ ធ្វើម៉េចនិស្ស័យប្តីប្រពន្ធអស់ត្រឹមនេះ ។

 


ថ្វីត្បិតតែមានឈ្មោះជាមេយ៉ាយកូនមួយ តែតារាសិចស៊ី ទូច ស្រីលក្ខណ៍ មិនអស់សង្ឃឹមនៅក្នុងជីវិតនោះទេ។ ផ្ទុយទៅវិញនាងការតែរឹងមាំ ដោយសារមានកូនប្រុសបណ្តូលចិត្តនៅក្បែរ នាងចេញប្រកបការងារតាមធម្មតា ទាំងការងារថតពាណិជ្ជកម្ម និងបង្កើតវីដេអូអប់រំនានា ។ ឆាប់ៗខាងមុខ ទូច ស្រីលក្ខណ៍ ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀតដូចជាបទ « តើម្តាយឯណាដាច់ចិត្តចោលកូន »  ដើម្បីតម្រូវទៅលើអ្នកគាំទ្រខ្លួន ជាក់ស្តែងកន្លងមក នាងបានធ្វើបទចម្រៀងផ្ទាល់ខ្លួនជាច្រើន ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ដូចជាបទ « សុភមង្គលមិនស្ថិតលើលុយមួយមុខ » និងបទ « Sad » ជាដើម...។ 


ក្រៅពីនេះ ទូច ស្រីលក្ខណ៍ មានបំណងនឹងបើកហាងសម្លៀកបំពាក់ ច្នៃពីសារ៉ុង របស់នាងឱ្យកាន់តែខ្លាំងក្លាឡើងវិញឱ្យសមទៅនឹងរហ័សនាមទស្សនិកជនបានដាក់ឱ្យថា « រាជនីសារ៉ុង » ៕  

 

 


 

អត្ថបទ ៖ ម៉ា រីសា 

  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024