ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជាសម្រេចការនាំចេញទៅជប៉ុនជាង ៧០០ លានដុល្លារនៅរយៈពេល៥ខែ ឆ្នាំ២០២១

២៣ កក្កដា ២០២១ | សេដ្ឋកិច្ច

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា នៅរយៈពេល៥ខែ ឆ្នាំ ២០២១ កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុប ជាង ៧០០លានដុល្លារ កើនឡើងជិត២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

 

របាយការណ៍ JETRO បញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅជប៉ុននៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ាដដែលនោះទេ និងបើទោះបីជាកម្ពុជាក្នុងពេលជាមួយគ្នាកំពុងប្រឈមនឹងបញ្ហាកូវីដ ១៩ ក៏ដោយចុះ ក៏កម្ពុជានៅតែរក្សាបានចំណាត់ថ្នាក់ខ្ពស់ស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន។

 


ទិន្នន័យ JETRO បង្ហាញឲ្យដឹងទៀតថា គិតមកដល់ត្រឹមបំណាច់ខែឧសភានេះ ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ២៤៧ លានដុល្លារ ដែលតួលេខនេះគឺទាបជាងកម្ពុជានាំចេញទៅជប៉ុនដែលមានទឹកប្រាក់ប្រមាណជា៧០០លានដុល្លារ។

 


ផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024