ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្សរាប់ម៉ឺន​នាក់ប្រមូលផ្ដុំគ្នា ដើម្បីដង្ហែសម្ដេចប៉ូប​នៅប្រទេសអ៊ីរ៉ាក់

មនុស្សយ៉ាងតិច១​ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅកីឡដ្ឋានក្នុងទីក្រុងអឺប៊ីល (Erbil) ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យដើម្បី​ដង្ហែសម្ដេចប៉ូប ហ្វ្រង់ស៊ីស (Pope Francis) ក្នុងថ្ងៃចុងក្រោយនៃទស្សនកិច្ច៤ថ្ងៃនៅប្រទេសនេះ​។

 


សម្ដេចប៉ូបបាននិយាយទៅកាន់ហ្វូងអ្នកគាំទ្រថា ប្រទេសអ៊ីរ៉ាក់នឹងស្ថិតនៅក្នុងចិត្តព្រះអង្គជានិច្ច។ សហគមន៍គ្រឹស្ដបរិស័ទនៅប្រទេសអ៊ីរ៉ាក់គឺជាសហគមន៍ចាស់ជាងគេបំផុតមួយក្នុងពិភពលោកដែលកាលពីមុនឆ្នាំ២០០៣ មានគ្រឹស្តបរិស័ទប្រហែលជាង១ លាននាក់ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រហែលចំនួន ៣០ ម៉ឺននាក់៕

 

 

ប្រែ​សម្រួល​៖ SN
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024