ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

បើកឆាកមុនបញ្ចាំផ្លូវការ “នាងរាម វីរនារីជិះក្របី” រឿងកំប្លែងថ្មីសើចរង្គើថ្គាម ពីផលិតកររឿង ម៉ូតូឌុបបះសក់ទាក់ទាញចំណាប់យុវវ័យជាខ្លាំង

០៩ កុម្ភៈ ២០២១ | កម្សាន្ដ

ដោយចាក់បញ្ចាំងជូនអ្នកគាំទ្រពិសេសៗ មុនបង្ហាញវត្តមានផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះភាពយន្តរឿង”នាងរាម វីរនារីជិះក្របី” ដែលជាភាពយន្តបែបកំប្លែងថ្មីប្លែកបានទទួលការគាំទ្រជាខ្លាំងពីសំណាក់មិត្ត២យុវវ័យវ័យកាលពីយប់នេះ។

 


ក្នុងការដាក់បញ្ចាំងជូនអ្នកគាំទ្រពិសេសៗមុនសម្រេចិត្តដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះភាពយន្តបែបកំប្លែងរបស់ ថៃ រឿង“នាងរាម វីរនារីជិះក្របី” ដែលជារឿងកំប្លែងថ្មីសើចរង្គើថ្គាម ពីផលិតកររឿង ម៉ូតូឌុបបះសក់ បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំង។

 

 

បន្ទាប់ពីជោគជ័យនៃរឿងម៉ុតូឌុបបះសក់ BIKEMAN ទាំង២វគ្គ ផលិតករដ៏ឆ្នើមនៃរឿងនេះក៏បានបង្ហាញស្នាដៃថ្មីមួយទៀតដោយប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុន ប្ដូរតួជិះម៉ូតូ មកជិះក្របីវិញម្ដងដោយច្នៃចេញជាអត្ថរសដ៏អស្ចារ្យដែលអ្នកទស្សនាស្មានមិនដល់បូករួមនឹងសមត្ថភាពសម្ដែងតារាលំដាប់ជួរមុខ BELLA RANEE ។

 

 

សមិទ្ធិផលថ្មីនេះក៏មិនចាញ់ភាពយន្ដចាស់ដែរ គឺថាត្រូវបានទស្សនិកជនថៃនាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដីណែនពេញរោងភាពយន្ដទូទាំងប្រទេសចាប់តាំងពីថ្ងៃចេញបញ្ចាំងដំបូង។

 

 

ការផលិត ការដឹកនាំ រួមទាំងការសម្ដែងដ៏ប៉ិនប្រសប់របស់តួសម្ដែងគ្រប់រូបក្នុងរឿងនេះ បានពាំនាំមកនូវទាំងគុណភាព សំណើច សើចក្អាកក្អាយ បំបាត់អស់ទុក្ខកង្វល់របស់ទស្សនិកជន ជាពិសេសភាពក្រមិចក្រមើមដែលជាចរិតលក្ខណៈថ្មីដែលកញ្ញា BELLA សម្ដែងក៏ពិតជាសមឥតខ្ចោះដែលជាភាពទាក់ទាញដ៏ខ្លាំងក្លាសម្រាប់អ្នកគាំទ្រផ្ទាល់របស់នាង។

 

 

ដូច្នេះហើយទើបធ្វើឲ្យភាពយន្ដមួយនេះរកចំណូលបាន ២០០លានបាត (ប្រមាណជិត៧លានដុល្លារ) ក្នុងរយៈពេល២សប្ដាហ៍នៃការដាក់បញ្ចាំងតាមរោងភាពយន្ដក្នុងប្រទេសថៃ ហើយក៏ជាភាពយន្ដដំបូងដែលរកបានចំណូលដ៏លើសលប់បន្ទាប់ពីស្ថានភាពដ៏តឹងតែងនៃកាតរាតត្បាតពីវីរុសកូវីដ១៩។ 

 

 

កាន់តែពិសេសទៅទៀតនោះ ភាពយន្ដមួយនេះក៏នឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ដនានាក្នុងប្រទេសកម្ពុជាចាប់បីថ្ងៃ ១២ កុម្ភៈ ២០២១នេះតទៅ។ ដូច្នេះទស្សនិកជនកម្ពុជាក៏អាចបានទទួលនូវភាពរីករាយសប្បាយពីភាពយន្ដដ៏ពិសេសមួយនេះផងដែរ៕

 

 

 

 

 

អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024