ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វិស័យធានារ៉ាប់រងកម្ពុជា ក្នុងឆ្នាំ ២០២០ នៅតែមានកំណើន ទោះមានវិបត្តិកូវីដ១៩

២៦ មករា ២០២១ | សេដ្ឋកិច្ច

អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងបានឲ្យដឹងថា បើទោះបីជានៅអំឡុងពេលកូវីដ-១៩ បណ្តាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ បានជួបវិបត្តិធ្ងន់ធ្ងរ ដោយបានធ្វើឲ្យវិស័យជាច្រើនត្រូវរងផលប៉ះពាល់ក៏ពិតមែន ប៉ុន្តែវិស័យធានារ៉ាប់រងនៅតែមានកំណើន។

 


លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ទោះវិស័យផ្សេងៗជួបញ្ហាច្រើន តែវិស័យធានារ៉ាប់រងនៅតែមានកំនើនជានិច្ច ទោះតិចតួចក្តី។

 


លោក យក់ ចំរើនឫទ្ធិ បានបន្ថែមថា ថ្វីត្បិតកំនើនបែបនេះក្តី ប៉ុន្តែចំពោះក្រុមហ៊ុនរបស់លោក សម្រាប់ ការធានារ៉ាប់រងផ្នែកធ្វើដំណើរទៅក្រៅប្រទេស បាត់បង់ចំណូលប្រមាណជា ៨០ម៉ឺនដុល្លារ ខណៈដែលធានារ៉ាប់រងសុខភាពមានការកើនឡើង។

 


លោកយក់ ចំរើនឫទ្ធិ បានឲ្យដឹងថា នៅគ្រាដែល វិស័យធនារ៉ាប់រងនៅក្នុងប្រទេសជិតខាងកម្ពុជា គឹឡាវ បានធ្លាក់ចុះ ២៥% តែសម្រាប់ចំណូលរបស់ក្រុមហ៊ុនធានារ៉ាប់រង Forte  បានកើនឡើងដល់ទៅ ៦០%៕
 

 

 

 

 

 

អត្ថបទ៖ ក្រុមការងារសេដ្ឋកិច្ចភីអិនអិន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024