ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ព្រាប សុវត្ថិ៖ យើងពេញចិត្តនឹងចូលរួមជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាមួយគ្រួសារ Galaxy

២០ តុលា ២០២០ | កម្សាន្ដ

កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បាននិយាយថាលោកពិតជាពេញចិត្តខ្លាំងណាស់សម្រាប់ការងារសង្គមដែលចុះជួយពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ជាមួយក្រុមគ្រួសាររបស់ផលិតកម្ម Galaxy ។

 


បន្ទាប់ពីបានចុះចែកអំណោយដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់នៅខេត្ត បន្ទាយមានជ័យជាមួយតារា និងម្ចាស់ផលិតកម្ម Galaxy កាលពីពេលថ្មីៗកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះការងារសង្គមបែបនេះ។

 


កំពូលតារាចម្រៀងរូបនេះបាននិយាយថា សកម្មភាពនេះ ក៏ជាសកម្មភាពមួយដែលយើងអត់អាចបំភ្លេចបាន ហើយយើងពេញចិត្តនឹងសកម្មភាពទាំងអស់ហ្នឹង ដោយសារតែយើងមានពេលវេលាល្អ ហើយយើងអាចមានលទ្ធភាពនឹងជួយដោយកម្រឹតណា ដែលយើងអាចធ្វើទៅបាន។

 

 

ហើយក៏ជាអារម្មណ៍មួយដែលខ្ញុំពេញចិត្តតាំងពីដើមឡើយ ព្រោះពីដើមឡើយសុទ្ធតែអ្នកពិបាក... ហើយចឹងទៅឃើញការពិបាក ហើយយើងមានលទ្ធភាពល្អក៏យើងបានមើលឃើញនូវអារម្មណ៍មួយ ដែលធ្លាប់មាននៅពីក្មេង និងការពិបាកកន្លងមក។

 


 តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្ម Galaxy បន្តថានេះជាសកម្មភាពមួយដែលលោកពេញចិត្ត ដោយសារតែពួកយើងទាំងអស់គ្នាមានសកម្មភាពនេះ សបញ្ជាក់ថា បើយើងមានចិត្តបានយើងមកដល់ទីនេះ…ហើយជាឱកាសផង ជាចិត្តផង ជំរុញឲ្យពួកយើងមកជួប និងបានឃើញទិដ្ឋភាពជាក់ស្តែងនូវគ្រោះទឹកជំនន់ ហើយក៏យើងបានជួយគ្នាដោយសកម្មភាពនេះ ជារឿងមួយដែលអត់អាចភ្លេចគ្នាបានទេ។

 


ដោយឡែកលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកដឹកនាំក្រុមតារាចម្រៀងរបស់ផលិតកម្ម Galaxy ចុះផ្ទាល់តៅចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅ បន្ទាយមានជ័យនិយាយថា កាលៈទេសៈនេះជា កាលៈទេសៈរួបរួមគ្នាដើម្បីជួយពលរដ្ឋកំពុងមានសេចក្ដីត្រូវការ។

 

 

ដូច្នេះហើយគ្រួសាររបស់ផលិតកម្ម Galaxy នឹងជួយតាមលទ្ធភាពអាចធ្វើទៅបានជួយដល់ពលរដ្ឋរងគ្រោះនៅទីនេះផ្ទាល់។

 
លោកបន្តថា សម្រាប់លោកពាក់ព័ន្ធនឹងទឹកជំនន់នេះ វាជាអនុស្សាវរីយ៍មួយដែលលោកចាំមិនភ្លេច កាលឆ្នាំ២០០០ កាលណោះគ្រួសាររបស់ខ្លួនលិចអស់ហើយ អត់មានអីហូបទេ។

 

លោកគិតថា លោកបើបានតែអង្ករតែមួយបាវ វាមានតម្លៃជាងមិនដែលស្គាល់ឡានទំនើប។ ដូច្នេះហើយបើ បានអង្កមួយប៉េមក គឺមានតម្លៃណាស់ ចឹងពេលនេះជាពេលដែលត្រូវចែលរំលែកដល់គាត់ អ្នកដែលលំបាកក៏ដូចខ្លួនពីមុន។ 


អំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង មាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។

 

ក្រៅតែពីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ តារាចម្រៀងផ្សេងទៀតបានចូលរួមនឹងសកម្មភាពនេះមានដូចជា លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ជាដើម៕

 

 


ម៉ារិសា រូបភាព៖ ហ៊ុន សុជាតា និងឯកសារ


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024