ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្លឹបបញ្ជាក់ថា Xavi នឹងបន្តជាអ្នកចាត់ការក្លឹប Barcelona ជាបន្តទៀត

២៥ មេសា ២០២៤ | កីឡា

 

លោក Xavi Hernandez គ្រូបង្វឹកក្រុម Barcelona បានច្រានចោលការសម្រេចចិត្តរបស់លោកក្នុងការចុះចេញពីដំណែងនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបានយល់ព្រមបន្តដឹកនាំក្លឹបយក្ស LaLiga សម្រាប់យុទ្ធនាការ 2024-25 នេះបើតាមអ្នកនាំពាក្យក្លឹបបានបញ្ជាក់ប្រាប់ Reuters ។

 

 

ប្រភពបាននិយាយថា Xavi បានចំណាយពេលស្ទើរតែពេញមួយថ្ងៃក្នុងការជួបជាមួយមន្ត្រី Barca ហើយបានយល់ព្រមជាមួយនឹងលក្ខខណ្ឌជាច្រើនដែលកំណត់ដោយក្លឹប ហើយនឹងគោរពដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ ទោះបីជាវានៅតែមិនច្បាស់ថាតើលក្ខខណ្ឌទាំងនោះជាអ្វីក៏ដោយ។

 

 

Xavi គ្រោងនឹងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃអាទិត្យ (28 មេសា) មុនពេលការប្រកួត LaLiga របស់ពួកគេជាមួយនឹងក្រុម Valencia ហើយប្រធានក្លឹប Joan Laporta ត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ដើម្បីនិយាយអំពីការសម្រេចចិត្តរបស់គ្រូបង្វឹក។

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024