ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មេដឹកនាំសាសនាគ្រឹស្តកូរ៉េខាងត្បូងត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើអោយឆ្លងរាលដាលជំងឺកូវីដ១៩

 

 

អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានចាប់ខ្លួនស្ថាបនិកព្រះវិហារសាសនាគ្រឹស្តពាក់ព័ន្ធនឹងករណីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារមេសាសនារូបនេះ លាក់បាំងព័ត៌មានសំខាន់។

 

 

មេដឹកនាំសាសនាគ្រឹស្ត លោក Lee Man-hee ជាមេដឹកនាំសាសនាដ៏មានឥទ្ធិពលមួយរូបនៅព្រះវិហារសាសនាគ្រឹស្តShincheonji ហើយព្រះវិហារនេះដែរ ជាកន្លែងដែលនាំអោយមានការឆ្លងរាលដាលជំងឺកូវីដ១៩លើមនុស្ស៥២០០នាក់ បើគិតធៀបនឹងករណីសរុបនៅប្រទេសកូរ៉េខាងត្បូងគឺមានដល់៣៦ភាគរយ។

 

 

រដ្ឋអាជ្ញារកូរ៉េខាងត្បូងបានលើកឡើងថា មេដឹកនាំសាសនាអាយុ៨៩ឆ្នាំ បានផ្សំគំនិតជាមួយមេដឹកនាំសាសនាផ្សេងទៀតលាក់បាំងព័ត៌មានដល់អាជ្ញាធរកូរ៉េខាងត្បូង ក្នុងអំឡុងពេលផ្ទុះការឆ្លងរាលដាលខ្លាំងលើមនុស្សចូលរួមក្នុងកម្មវិធីសាសនាយ៉ាងច្រើន។

 

 

លោក Lee  ត្រូវបានចោទប្រកាន់ថា បានលាក់បាំងព័ត៌មានលំអិតពីសមាជិកដែលទៅកាន់ព្រះវិហារ និងទីកន្លែងដែលពួកគេជួបជុំគ្នា នៅពេលអាជ្ញាធរកូរ៉េខាងត្បូងព្យាយាមស្វែងរកអ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ កាលពីខែកុម្ភៈកន្លងទៅ។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024