ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
ប្រាក់ចំណូលប្រសើរឡើង, គ្មានសម្ពាធ និងអាចរស់នៅជិតក្រុមគ្រួសារបាន ជាហេតុផលទាំងឡាយនៅក្នុងចំណោមបណ្តាហេតុផលជាច្រើនដែលប្រជាជនចិនវ័យក្មេងស្វែងរកការងារនៅទីក្រុងតូចៗ។
និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យកាន់តែច្រើនឡើងនៅប្រទេសចិន ជ្រើសរើសស្វែងរកការងារនៅតាមបណ្តាទីក្រុងតូចៗជាជាងទម្លាប់ បន្សាំខ្លួននាពេលកន្លងមកដើម្បីរស់នៅក្នុងទីក្រុងហិរញ្ញវត្ថុទំនើបដូចជាទីក្រុងសៀងហៃ និងរាជធានីប៉េកាំង។ យោងរបាយការណ៍ថ្មី។
របាយការណ៍ ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាផ្នែកអប់រំរបស់ប្រទេសចិន MyCOS បានពិនិត្យមើលស្ថិតិនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចាប់ពីថ្នាក់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ។ ស្ថាប័ននេះ បានរកឃើញថា ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាដែលបានធ្វើការនៅតាមមូលដ្ឋានថ្នាក់ស្រុករយៈពេលប្រាំមួយខែបន្ទាប់ពីបញ្ចប់ការសិក្សាបានកើនឡើងពី២០ភាគរយសម្រាប់ក្រុមការងារឆ្នាំ២០១៨ ដល់២៥ ភាគរយសម្រាប់ឆ្នាំ២០២២។
របាយការណ៍ក៏បានរកឃើញផងដែរថា ក្រុមនិស្សិតឆ្នាំ២០១៦និងឆ្នាំ២០១៧ ជិត៦០ភាគរយ នៃក្រុមនិស្សិតមិនទាន់បានសញ្ញាប័ត្រដែលវិលត្រលប់ទៅទីក្រុងតូចៗដើម្បីធ្វើការ បានស្នាក់នៅទីនោះជាប់លាប់រយៈពេល៥ឆ្នាំ។ ស្របគ្នា៤០ភាគរយបានត្រឡប់ទៅទីក្រុងទាំងនោះវិញដើម្បីរកការងារធ្វើ បន្ទាប់ពីធ្វើការនៅកន្លែងផ្សេងអស់មួយរយៈពេល។
អត្ថបទ៖ណាវ័ន្ត