ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

របាំ «ភ្លយសួយ» អន្ទងបានការគាំទ្រខ្លាំងពីយុវវ័យ 

៣០ កក្កដា ២០២០ | កម្សាន្ដ

របាំ «ភ្លយសួយ» កាលពីពេលថ្មីៗនេះ បានបើកការសម្តែងដ៏អស្ចារ្យរបស់ខ្លួនជាថ្មីម្តងទៀតនៅកណ្តាលផ្សារទំនើប បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន ពិសេសយុវវ័យច្រើនកុះករបាននាំគ្នាឲ្យស្រែកហ៊ោកញ្ជៀវ និងទះដៃគាំទ្របង្កជាសម្លេងខ្ទរពេញផ្សារទំនើប។


ការសម្តែងកណ្តាលផ្សារទំនើបលើកនេះធ្វើឡើង បន្ទាប់ពីខកខានការសម្តែងជាច្រើនខែ ដោយសារបញ្ហាកូវីដ១៩នៅកម្ពុជា ដែលនាំឲ្យក្រសួងសុខាភិបាលសម្រេចផ្អាកកម្មវិធីកម្សាន្ត និងការជួបជុំនានា រួមទាំងសារមន្ទីរជាតិជាដើម។

 


របាំ «ភ្លយសួយ» ជាគ្រឿងផ្លុំឃ្លោកស្ងួតដែលមាននៅប្រើ និងថែរក្សាយ៉ាងខ្ជាប់ខ្ជួនជាពិសេសក្នុងចំណោមបងប្អូនភាគតិចសួយ។ ជាទូទៅ ការរាំរបស់របាំនេះ គឺដើម្បីឧទ្ទិសដល់វិញ្ញាណល្អាង និងព្រលឹងដទៃទៀតដែលត្រូវបានគេជឿថាការពារសហគមន៍របស់ពួកគេ។ ដោយឡែកអ្នករាំផ្លុំភ្លយ គឺដើម្បីរំលឹកទៅដល់ដើមកំណើតនៃពេលវេលា និងទេវកថាពីអនន្តភាពនៃការវិលត្រលប់មកវិញផង។


តាមធម្មតា របាំ «ភ្លយសួយ» តែងត្រូវគេជ្រើសមកសម្តែងតាមកម្មវិធីនានា និងនៅសារមន្ទីរជាតិតាមកាលវិភាគដែលបានរៀបចំ តែដោយហេតុកូវីដ១៩មានការរាតត្បាតក្នុងប្រទសកម្ពុជា ធ្វើឲ្យកម្មវិធី និងការសម្តែងនៅសារមន្ទីរត្រូវផ្អាក ទាំងស្រុងជាហេតុដែលមួយរយៈនេះគេមិនសូវឃើញ របាំ «ភ្លយសួយ» បើកការសម្តែងជាញឹកញាប់ដូចពីមុន។

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024