ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

 ប៉ះពាល់ផ្លូវកាយនិងផ្លូវចិត្តធ្ងន់ធ្ងរ រឿន ណាត ប្រៀបធៀបខ្លួននឹងសត្វស្លាបចង់ហើរទៅទីខ្ពស់

២៧ មីនា ២០២៤ | កម្សាន្ដ

កញ្ញា រឿន ណាត បានវិលត្រឡប់មកកាន់វិស័យសិល្បៈវិញហើយ ក្រោយពីសំងំថែទាំរបួសផ្លូវកាយ និង ផ្លូវចិត្តអស់ពេលយ៉ាងយូរ រហូតនាងបានប្រៀបធៀបខ្លួនទៅនិងសត្វស្លាប ដែលចង់ហោះហើរទៅទីខ្ពស់ ។ 

 

 

វត្តមានរបស់កញ្ញា រឿន ណាត ក្នុងនាមជាគណកម្មការ Miss Universal Woman 2024 នាពេលកន្លងមកនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីបាត់មុខពីពិភពសិល្បៈអស់ពេលយ៉ាងយូរ ។ ជាមួយគ្នានេះផងដែរ កញ្ញា បានប្រកាសវិលត្រឡប់មកសាងស្នាដៃឡើងវិញ ក្រោយពីនាងបានសំងំព្យាបាលរបួសផ្លូវកាយនិងផ្លូវចិត្តឱ្យជាសះស្បើយ ។ 

 

 

កញ្ញា រឿន ណាត ពិតជាស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់រ៉ូបពណ៌ក្រហមមួយឈុតនេះ ដែលច្នៃយ៉ាងប្រឌិត និងបង្កប់ទៅដោយអត្ថន័យ ដែលនាងបានគ្រងនៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី   Miss Universal Woman 2024 និងមានការឡាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាពេលកន្លងមក ។ 

 

 

ជួបជាមួយអតីតម្ចាស់មកុដ Miss Univer Cambodia ខាងលើ ផ្ទាល់កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងពិតជាស្រឡាញ់ការតុបតែងខ្លួនបែបនេះណាស់ នាងចង់មានស្លាបហោះទៅទីខ្ពស់ដូចបក្សីដែរ ។  

 


បវរកញ្ញា  បាត់មុខពីពិភពសិល្បៈយូរមកហើយ បន្ទាប់ពីនាងបានបែកផ្លូវគ្នាជាមួយសង្សាររបស់ខ្លួន ក្នុងចន្លោះពេលនោះ គឺនាងបានជួបនូវរឿងរ៉ាវជាច្រើន រហូតធ្វើឱ្យនាងមិនចង់ជួបមុខនរណាទាំងអស់ ។ 

 


ពេលនេះរបួសផ្លូវចិត្ត និង ផ្លូវកាយ របស់ កញ្ញា រឿន ណាត គឺបានល្អប្រសើរឡើងវិញហើយ ហើយនាងត្រៀមទទួលការងារថ្មីៗជាច្រើនទាំងការងារ សម្តែង បង្ហាញម៉ូដ ជាក់ស្តែងថ្មីៗនេះនាងកំពុងតែលេចមុខនៅក្នុងភាពយន្តខ្នាតធំមួយ ដោយនាងរំពឹងថា ភាពយន្តថ្មីនេះ នឹងធ្វើឱ្យនាងផ្ទុះក្នុងវិស័យសម្តែងជាថ្មីម្តងទៀត ៕ 
  

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024