ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ទំនាស់រឿងមរតក ស៊ូ ស៊ីរីកា និងគ្រួសារបានត្រឹមតែរងចាំតែមិនទាន់ទទួលបានចម្លើយ និងលទ្ធផល!

២៦ មីនា ២០២៤ | កម្សាន្ដ

រយៈពេលជាង ១ ម៉ោងនៅសាលាឧទ្ធរណ៍ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ តារាចម្រៀង ស៊ូ ស៊ីរីកា និងគ្រួសារ បានត្រឹមតែរងចាំ ព្រោះភាគីម្ខាងទៀតមិនបានមកចូលរួមលើសំណុំរឿងទំណាស់មរតក។

 

 

តារាចម្រៀង ស៊ូ ស៊ីរីកា និងក្រុមគ្រួសារ បានបង្ហាញវត្តមាននៅសាលាឧទ្ធរណ៍កាលពីព្រឹកមិញនេះ ដើម្បីនិយាយពីបណ្តំមររតកដែលបានកើតឡើង និង អូសបន្លាពេលអស់រាប់ឆ្នាំ បន្ទាប់ពីជីដូរបស់ខ្លួនទទួលមរណៈភាព ។ លទ្ធផលនៅព្រឹកមិញនេះទាំងតារាចម្រៀង ស៊ូ ស៊ីរីកា និង គ្រួសារ នៅពុំទាន់ទទួលបានអ្វីទាំងអស់ ដោយសារភាគម្ខាងទៀតពុំបានមកចូលរួមទេ បានត្រឹមតែជូនមេធាវីដើម្បីជជែកគ្នាប៉ុណ្ណោះ ។ 

 

 

អតីតតារាកំប្លែងជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រី ទូច បានផ្តល់បទសម្ភាសន៍នៅមុខសាលា ឧទ្ធរណ៍ កាលពីព្រឹកមិញនេះថា ក្រោយពេលចូលសាលា ឧទ្ធរណ៍ រយៈពេលជាង ១ ម៉ោង ជាលទ្ធផល គឺពុំទាន់ទទួលបានអ្វីទាំងអស់ យើងត្រូវរងចាំ ដោយសារតែភាគគីម្ខាងទៀត មិនបានចូលរួមនោះទេ ។ តារាចម្រៀង ស៊ូ ស៊ីរីកា ដែលត្រូវជាចៅស្រី លោកស្រី កែវ មន្ថា បានឱ្យដឹងផងដែរថា ប្រសិនបើមានការផ្សះផ្សារគ្នាតាំងពីដំបូងមក ក៏មិនអាចមានរឿងរហូតមកដល់ថ្ងៃនេះដែរ ។  

 


មកទល់ពេលនេះអតីតតារាកំប្លែងជើងចាស់អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ដែលត្រូវជាកូនស្រីរបស់លោកស្រី កែវ មន្ថា និង កញ្ញា ស៊ូ ស៊ីរីកា នៅតែទទូចសូមតុលាការផ្តល់យុត្តិធម៌សម្រាប់ក្រុមគ្រួសារអរបស់ខ្លួនផង អ្នកស្រីសុំត្រឹមទ្រព្យសម្បត្តិដែលម្តាយរបស់ខ្លួនបានចែកឱ្យតែប៉ុណ្ណោះ ក្រៅពីនោះគឺអ្នកស្រី មិនចង់បានអ្វីទាំងអស់ ។  

 


គួរបញ្ជាក់ផងដែរថា សង្រ្គាមមរតករវាងក្រុមគ្រួសារ អ្នកស្រី ជុំ រស្មី , កញ្ញា ស៊ូ ស៊ីរីកា និង ឪពុកដែលជាជីតារបស់ខ្លួននោះ គឺបានអូសបន្លាយពេលវេលាជាង ២ ឆ្នាំមកហើយ នៅតែដោះស្រាយមិនទាន់ចប់ ទាំងអ្នកស្រី ជុំ រស្មី និង កញ្ញា ស៊ូ ស៊ីរីកា រំពឹងថានឹងទទួលបានយុត្ថិធម៌ក្នុងប្រពន្ធតុលា នាពេលឆាប់ៗខាងមុខ ពីព្រោះពេលនេះជីវភាពគ្រួសាររបស់អ្នកទាំងពីរកំពុងដុនដាបខ្លាំង រកតែកន្លែងជ្រកកោណគ្មាន ៕ 


 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024