ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

មុនទទួលមកុដ Miss Grand  កំពង់ឆ្នាំង  ប៊ឺ សុធារី បានទៅវះកាត់ពង្រើកដើមទ្រូង និងជួបរឿងដ៏ស្លុតចិត្តរហូតមិនហ៊ានជួបមុខនរណាទាំងអស់ !

២១ មីនា ២០២៤ | កម្សាន្ដ

 

 

មុននឹងទទួលមកុដ Miss Grand តំណាងខេត្ត កំពង់ឆ្នាំង កញ្ញា ប៊ឺ សុធារី បានទៅហាងកែសម្ជស្ស ដើម្បីវះកាត់ពង្រើកដើមទ្រូងឱ្យធំស្អាតបន្ថែមនូវភាពជឿជាក់ មុននឹងចូលទៅប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 ។ ប៉ុន្តែបានជួបរឿងស្លុតចិត្តមួយ ។   

 

 

កញ្ញា ប៊ឺ សុធារី បានលួចទៅពង្រើកដើមទ្រូងនៅគ្លីនីកមួយកន្លែងមុននឹងប្រកួត Miss Grand កំពង់ឆ្នាំង ដោយសារនាងចង់បង្កើនសម្រស់ថ្មីនៅលើដើមទ្រូងរាបស្មើពីធម្មជាតិរបស់ខ្លួន ។ ប៉ុន្តែក្រោយពីទទួលមកុដ Miss Grand តំណាងខេតេ្ត កំពង់ឆ្នាំង កញ្ញា បានបិទទូរស័ព្ទចោលជាច្រើនថ្ងៃ និងមិនហ៊ានជួបមុខនរណាទាំងអស់ ដោយសារមានអារម្មណ៍ភ័យខ្លាច ។  

 


កញ្ញា ប៊ឺ សុធារី បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត Miss Grand Cambodia 2024 រួមជាមួយបេក្ខភាពស្រស់ស្អាតជាច្រើនរូបទៀត។ កញ្ញា ថែមទាំងបានផ្តាំបេក្ខភាពទាំងអស់ថា មិនចាំបាច់បន្ធួរដៃឱ្យនាងទេ ហើយនាងក៏មិនបន្ធូរដៃឱ្យនរណាដែរ ។  ចាប់តាំងពីជាប់មកុដ Miss Grand តំណាងខេត្ត កំពង់ឆ្នាំងមក កញ្ញា ប៊ឺ សុធារី កាន់តែមានទីផ្សារការងារច្រើនឡើង ទាំងការថតម៉ូដ និង ថតរឿងជាដើម ។ 

 

 

ប៉ុន្តែមុននឹងទទួលបានជោគជ័យនេះ កញ្ញា បានទៅហាងកែសម្ផស្សមួយកន្លែងដើមពង្រើកដើមទ្រូងឱ្យធំពើងណែនស្អាត ដើម្បីជាទុនបន្ថែមក្នុងការដណ្តើមទីផ្សារ ។ លើសពីនេះទៅទៀត ពេលដែលទទួលបានមកុដរួចហើយ ប៊ឺ សុធារី ថែមទាំងបានជួបរឿងស្លុតចិត្តមួយរហូតបិទទូរស័ព្ទ មិនហ៊ានជួបមុខនរណាទាំងអស់ ។ 

 

 

កញ្ញា ប៊ឺ សុធារី កំពុងប្រឹងប្រែងហ្វឹតហាត់បន្ថែមទាំងភាសា ការឆ្លើយសំណួរ និងការដើរម៉ូដជាដើម... ដើម្បីត្រៀមដណ្តើមមកុដ Miss Grand Cambodia 2024 ដែលនឹងរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ភីអិនអិន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024