ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

វ៉ាង យ៉ាពីង បានក្លាយជាស្ត្រីចិនទី១ដែលបានដើរនៅក្នុងលំហអវកាស

២៧ ​វិច្ឆិកា ២០២១ | ព័ត៌មានអន្តរជាតិ

អវកាសយានិកចិនឈ្មោះ វ៉ាង យ៉ាពីង (Wang Yaping) បានក្លាយជាស្ត្រីដំបូងគេនៅប្រទេសចិនដែលបានដើរនៅក្នុងលំហអាកាសនៅក្នុងសកម្មភាពស្ថិតនៅក្រៅយានអវកាសដំបូងគេបង្អស់នៃបេសកកម្ម ហ្សិនចូ ១៣ (Shenzhou-13) ជាមួយមេបញ្ជាការបេសកកម្មគឺលោក ហ្សៃស៊ីហ្គាង (Zhai Zhigang)។

 

 

 

កាលពីពេលថ្មីៗនេះអ្នកស្រី វ៉ាង រួមជាមួយលោក ហ្សៃ បានហោះចេញពីស្ថានីយ៍អវកាសទៀងហ្គង់ (Tiangong) នៅក្នុងឈុតអវកាសជំនាន់ចុងក្រោយបង្អស់របស់ប្រទេសចិនដោយធ្វើឱ្យអ្នកស្រី វ៉ាង ជាប់កំណត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីអវកាសរបស់ប្រទេសចិន។

 

នៅពេលនិយាយជាមួយមន្ត្រីគ្រប់គ្រងដែនអវកាសនៅលើដី អ្នកស្រី វ៉ាង បានរាយការណ៍ថា នាងមានស្ថានភាពល្អធម្មតាដូចគ្នានឹងលោក ហ្សៃ ស៊ីហ្គាង ផងដែរ។

 

 

 

 

 

 

អវកាសយានិកនៃបេសកកម្មហ្សិនចូ ១៣ នេះត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៦ ខែតុលាដោយរ៉ុក្កែត Long March 2F នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅតំបន់វាលខ្សាច់ហ្គូប៊ី (Gobi) ភាគពាយ័ព្យប្រទេសចិន ហើយភ្លាមៗនោះវាបានចូលទៅក្នុងម៉ូឌុល Tianhe។


ក្រុមអវកាសយានិកនេះគ្រោងនឹងធ្វើដំណើរនៅក្នុងស្ថានីយ៍អវកាសនេះរយៈពេល ៦ ខែដែលជាការបំពេញបេសកកម្មយូរជាងគេបំផុតសម្រាប់ប្រទេសនេះរហូតមកដល់ពេលនេះ៕

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024