ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

Trumpចេញបញ្ជាហាមឃាត់ប្រតិបត្តិការលើAppចំនួន៨របស់ប្រទេសចិន

 

លោក Donald Trump(ដូណល ត្រាំ) ប្រធានាធិបតីអាមេរិកនៅថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយហាមឃាត់ប្រតិបត្តិ ការលើAppចំនួន៨របស់ប្រទេសចិន រួមមាន WeChat Pay និង Alipay។

 

 

 

 

នៅមិនដល់មួយខែទេ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណល ត្រាំ ត្រូវបញ្ចប់នោះ លោកត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិមួយនៅថ្ងៃអង្គារ ហាមឃាត់ប្រតិបត្តិការជាមួយAppចំនួន៨របស់ប្រទេសចិន។ ការហាមឃាត់ មានគោលដៅទៅលើApp ជាច្រើន ដែលប្រើប្រាស់ជាទូទៅនៅក្នុងប្រទេសចិន  ទោះជាAppទាំងនោះ មិនមានប្រជាប្រិយភាពនៅអាមេរិកក៏ដោយ ដូចជា  WeChat Pay និង Alipay។

 

 

ចំណាត់ការរបស់ប្រធានាធិបតីអាមេរិករូបនេះ បានធ្វើអោយទំនាក់ទំនងដែលតានតឹងរួចជាស្រេចទៅហើយ កាន់តែជូរចត់ឡើង។

 

 

មន្ត្រីជាន់ខ្ពស់ម្នាក់បានអោយដឹងថា ចំណាត់ការមានគោលដៅកាត់បន្ថយការគំរាមកំហែងលើពលរដ្ឋអាមេរិកកាំង ដែលបង្កឡើងដោយ កម្មវិធីApp របស់ប្រទេសចិន ព្រោះកម្មវិធីAppទាំងនោះអាចចូលទៅកាន់ទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់។

 

 

មន្ត្រីអាមេរិកម្នាក់អោយដឹងថា បទបញ្ជាប្រតិបត្តិពីលោកប្រធានាធិបតីអាមេរិកដូណលត្រាំ បានទុកពេលអោយក្រសួងពាណិជ្ជកម្ម អាមេរិកចំនួន៤៥ថ្ងៃ ដើម្បីកំណត់ប្រតិបត្តិការមួយណាដែលនឹងត្រូវហាមឃាត់ ប៉ុន្តែក្រសួងពាណិជ្ជកម្មអាមេរិក បានគ្រោងនឹងចាត់ វិធានការមុនពេលដែលលោកដូណលត្រាំចាកចេញពីការិយាល័យនៅថ្ងៃ២០មករា។

 


ប៉ុន្តែការហាមឃាត់ប្រតិបត្តិការផ្សេងៗពីរដ្ឋបាលលោកត្រាំទំនងជានឹងត្រូវប្រឈមនឹងបណ្តឹងផ្នែកច្បាប់ទៅតុលាការដែលទំនងជា ស្រដៀងទៅនឹងការស្នើសុំបិទប្រតិបត្តិការជាមួយ WeChat និង TikTok ដែលលោកត្រាំបានចុះហត្ថលេខាកាលពីខែសីហាកន្លងទៅ។

 


ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់អាចសុំការអត្ថាធិប្បាយបានលើបញ្ហានេះឡើយ។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025