ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

១១ ធ្នូ ជាថ្ងៃដំបូងដែលគ្មានវិជ្ជមានកូវីដ-១៩ថ្មី គិតចាប់ពីថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

១២ ធ្នូ ២០២០ | ព័ត៌មានជាតិ

ក្នុងសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ ក្រសួងសុខាភិបាលចេញផ្សាយនាម៉ោង៧ព្រឹក ថ្ងៃទី១២ ធ្នូនេះបានបង្ហាញថា កម្ពុជារកពុំឃើញករណីវិជ្ជមានថ្មីឡើយ សម្រាប់សំណាកតេស្តដែលបានធ្វើការពិនិត្យរួចរាល់ក្នុងថ្ងៃទី១១ ធ្នូកន្លងទៅ។ នេះជាថ្ងៃដំបូងហើយ ដែលពុំមានករណីវិជ្ជមានថ្មី គិតចាប់ពីថ្ងៃចាប់ផ្ដើមនៃព្រឹត្តិការណ៍២៨វិច្ឆិកាមក។

 


សេចក្ដីប្រកាសព័ត៌មានដដែលបង្ហាញថា ក្រុមការងារមន្ទីរពិសោធន៍បានធ្វើតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកាសរុបចំនួន ៨៣៩សំណាក ហើយឲ្យលទ្ធផលអវិជ្ជមានទាំងអស់។

 

គិតមកទល់ពេលនេះ កម្ពុជាមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៥០នាក់ ក្នុងនោះមាន ៤០នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា។

 

 

ក្រសួងក៏បានអញ្ជើញអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ដែលបានធ្វើតេស្តលើកទី២កន្លងមក ឲ្យទៅធ្វើតេស្តលើកទី៣នៅថ្ងៃទី១២ ធ្នូនេះផងដែរ។ ក្នុងនោះមានទីតាំងយកសំណាកក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិ និងនៅតាមមន្ទីរសុខាភិបាលខេត្តពាក់ព័ន្ធនានា៕

 

អត្ថបទ៖ ក្រុមការងារភីអិនអិន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025