ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កីឡាករហ្វូតសាលលេចធ្លោមួយរូបបង្ហើបបំណងមួយក្រោយចប់បរិញ្ញាបត្រ

០៨ ឧសភា ២០២០ | កីឡា

ការមានមុខជំនួញផ្នែកសំណង់ និងស្ថាបត្យកម្ម គឺជាបំណងប្រាថ្នារបស់យុវជន វ៉ាន់ ច័ន្ទរ័ត្ន ដែលជាកីឡាករបាល់ទាត់ក្នុងសាលដ៏លេចធ្លោមួយរូប ហើយបច្ចុប្បន្នគេកំពុងសិក្សាផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យមួយ នាក្រុងបាងកក ប្រទេសថៃ។

 

មិនតែប៉ុណ្ណោះ អតីតយុវជនថ្នាលក្លិបព្រះខ័នរាជក៏ចង់មានក្រុមបាល់ទាត់ផ្ទាល់ខ្លួនមួយដើម្បីបណ្ដុះបណ្ដាលយុវជន ព្រោះនៅតែចង់ផ្សាភ្ជាប់ខ្លួននឹងកីឡាមួយនេះជារៀងរហូត។

 

 

«បំណងអនាគតរបស់ខ្ញុំ គឺដោយសារតែខ្ញុំរៀនជំនាញហ្នឹង អ៊ីចឹងពេលរៀនចប់ ខ្ញុំចង់រកការងារណាពាក់ព័ន្ធនឹងជំនាញហ្នឹង និងចង់រកស៊ីពាក់ព័ន្ធនឹងការងារហ្នឹង។ មួយទៀតដែលមិនអាចភ្លេចបាន គឺនៅតែស្រលាញ់កីឡា នៅតែស្រលាញ់បាល់ទាត់។ ទោះបីអាយុចាស់ក៏ដោយ ក៏ចង់បង្កើតក្រុម មានក្មេងៗចូលរួម»។

 

វ៉ាន់ ច័ន្ទរ័ត្ន បញ្ជាក់ថា ដើមចមជ្រើសរើសជំនាញស្ថាបត្យកម្ម ដោយសារមើលឃើញវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ ដូច្នេះជាឱកាសល្អសម្រាប់រូបគេក្រេបជញ្ជក់ចំណេះដឹងយកទៅជួយអភិវឌ្ឍមាតុភូមិកំណើត។

 

 

គួររំឭកថា ច័ន្ទរ័ត្ន បានផ្ដើមហាត់បាល់ទាត់ក្នុងឆ្នាំ២០០៨ នៅបៀលប្រាយយូណាយធីត មុនទៅចូលរួមក្រុមថ្នាលព្រះខ័នរាជ ឆ្នាំ២០១០ ហើយក៏ចាកចេញពីកីឡានេះនៅឆ្នាំ២០១៥ ដោយសារជាប់រវល់ប្រលងបាក់ឌុប។ យ៉ាងណា សព្វថ្ងៃ គេនៅបន្តលេងនៅក្រុមបាយបានមួយចំនួនទាំងទីលានតូច និងធំ ហើយថែមទាំងធ្លាប់ជាប់បញ្ជីបឋមហ្វូតសាលទៀតផង៕

 

អត្ថបទ៖ ទិត្យ សុវណ្ណ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024