A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ជោគជ័យ​ក្នងស្រុកពុំទាន់គ្រប់គ្រាន់ទេ សម្រាប់សមាគមកីឡាវាយកូនឃ្លីលើតុមហាផ្ទៃ | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ជោគជ័យ​ក្នងស្រុកពុំទាន់គ្រប់គ្រាន់ទេ សម្រាប់សមាគមកីឡាវាយកូនឃ្លីលើតុមហាផ្ទៃ

០៤ ឧសភា ២០២០ | កីឡា

​បើទោះបីជាបច្ចុប្បន្ន សមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ លើបណ្តាក្លិបវាយកូនឃ្លីលើតុដទៃទៀតនៅកម្ពុជា តាមរយៈការប្រជែងមេដាយមាស ពីគ្រប់ព្រឹត្តិការណ៍ក្នុងស្រុក តែសមាគមកីឡាមួយនេះ បានដាក់ទិសដៅ និងប្តេជ្ញាចិត្តបន្តជំរុញ និងបន្តឧបត្ថមដល់ការហ្វឹកហាត់របស់កីឡាករខ្លួន ឱ្យឈានដល់កម្រិតមួយដែលអាចប្រជែងមេដាយបានពីព្រឹត្តិ​កា​រណ៍កីឡាស៊ីហ្គេមទៅថ្ងៃមុខបាន។​

 

​ថ្លែងប្រាប់ PNN SPORTS ប្រធានសមាគម កីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ លោក តេង សំណាង បានអះអាងថា ការឈានដល់កម្រិតមួយដែលអាចយកមេដាយស៊ីហ្គេមបាន គឺជាកិត្តិយសមួយរបស់សមាគម ដ្បិតការប្រជែងបានមេដាយ ពីជើងឯកថ្នាក់ជាតិ និង National Games ពុំគ្រប់គ្រាន់តាមអ្វីដែលសមាគមចង់បាននោះទេ។

 

 

«តាមពិត​យើងមិនចង់បានត្រឹមតែមេដាយពីជើងឯកថ្នាក់ជាតិ និងព្រឹត្តិការណ៍ National Games អីនោះទេ សមាគមកីឡាវាយកូនឃ្លីលើតុរបស់ក្រសួងមហាផ្ទៃយើង កំពុងដាក់ទិសដៅធ្វើយ៉ាងណា ជំរុញ និងបន្តឧបត្ថម្ភដល់កីឡាករឆ្នើមៗរបស់យើង ដើម្បីពួកគេបន្តប្រឹងប្រែងហ្វឹកហាត់ រហូតអាចឈានដល់កម្រិតមួយដែលអាចប្រជែងមេដាយស៊ីហ្គេម ទៅថ្ងៃមុខបាន ព្រោះកីឡាកររបស់យើងភាគច្រើនជាជម្រើសជាតិស្រាប់។ បើយើងបានជោគជ័យដោយឈ្នះមេដាយ នោះបានន័យថា អង្គភាព និងសមាគមកីឡាក្រសួងមហាផ្ទៃយើង ក៏បានមេដាយ និ​​ងកិត្តិយសតាមហ្នឹងដែរ»។

 

 

 

​គួរដឹងដែរថា បើទោះបីជាមានការផ្អាកប្រមូលផ្តុំហ្វឹកហាត់ដោយសារមេរោគកូវីដ១៩ក្តី តែកីឡាករវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃទាំង៦រូប នៅតែឆ្លៀត ពេលរៀបចំការហ្វឹកហាត់ខ្នាតតូចមួយរបស់ខ្លួនជាប្រចាំថ្ងៃ​។ ដោយការហ្វឹកហាត់ន៉ ត្រូវធ្វើឡើងមួយថ្ងៃថ្ងៃ៣ម៉ោង​។ ការហ្វឹកហាត់ដោយមានការត្រួតពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីថ្នាក់នាំសមាគម ធ្វើឡើងទាំងដើម្បីរក្សាគុណផលកីឡារបស់កីឡាករ និងត្រៀមការពារមេដាយមាសកីឡាជាតិ ឬ National Games លើកទី៣ ឆ្នាំ​២០២០ ដែលខ្លួនប្រជែងបានកាលឆ្នាំ២០១៨កន្លងទៅនេះផងដែរ៕

 

អត្ថបទ៖ ងិន មករា​

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024