ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥

វគ្គ Star Fight នៃការប្រកួតដ៏កក្រើក និងជក់ចិត្តពី Rapper Fighter ចុងសប្ដាហ៍នេះ ទស្សនិកជនមិនអាចរំលងបាន!

០៣ តុលា ២០២៥ | កម្សាន្ដ

 

កម្មវិធីប្រឡងចម្រៀង Rapper Fighter ដ៏ធំរបស់ PNN បានឈានមកដល់វគ្គ Star Fight ដែលជាវគ្្គមួយមានការប្រកួតប្រជែងដ៏ស្វិតស្វាញ និងជក់ចិត្ត នឹងចាក់ផ្សាយផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN នាថ្ងៃ អាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះហើយ។

 

 

ក្រោយទន្ទឹងរង់ចាំអស់ពេលយ៉ាងយូរ នៅទីបំផុតកម្មវិធីប្រឡងចម្រៀង Rapper Fighter រដូវកាលទី២ ជាកម្មវិធីធំស្នាដៃកូនខ្មែរសុទ្ធសាធ បានឈានមកដល់វគ្គ Star Fight  ដែលជាវគ្គមួយទស្សនិកជនកំពុងទន្ទឹងរង់ចាំទស្សនាជាយូេមកហើយ។

 

 

Star Fight ជាវគ្គមួយ Coach ដែលទាំង៤រូបប្រជែងយកបេក្ខភាពឆ្នើមរៀងៗខ្លួន ដើម្បីយកមកធ្វើកូនក្រុមរបស់ខ្លួន។ បេក្ខភាពឆ្នើមៗដែលបង្ហាញវត្តមានដំបូងក្នុងវគ្គនេះ គឺសុទ្ធសឹងតែជាជើងខ្លាំង ដែលនឹងធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្ត ពីសមត្ថភាពរ៉េបរបស់ពួកគេនិមួយៗ។ក្នុងការបើកឆាកប្រកួតប្រជែងវគ្្គ Star Fight ដ៏ក្ដៅគគុកនេះផងដែរ ក៏មានការចូលរួមពី Top 4 Rapper Fighter រដូវកាលទី១ ទៀតផង។

 

 

ម្ចាស់ជយលាភីឆ្្នាំចាស់ទាំង៤ នឹងមកបកស្រាយចម្រៀងរួមគ្នា មានចំណងជើងថា « អ្នកចម្បាំងនគរ » ដោយបទចម្រៀងនេះមានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរសប្បូរបែបរួមជាមួយល្បុក្កតោ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ។ ផ្ទាំងទស្សនីយភាពទាំងនេះនឹងធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកស្នេហាវិស័យប្រឡងចម្រៀងរ៉េបនឹងកាន់ជក់ចិត្ត ចាប់អារម្មណ៍ថែមទៀត ក្រៅតែពីបានទស្សនាការប្រកួតប្រជែងដ៏កក្រើកពីបេក្ខភាពឆ្នើមៗក្នុងវគ្គ Star Fight ខាងលើ។

 

 

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង Rapper Fighter គឺជាកម្មវិធីធំមួយដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ដែលផ្សាយលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកផ្លូវការរបស់ Rapper Fighter ។ សម្រាប់រដូវកាលទី២នេះមានអ្វីប្លែកៗជាច្រើនដើម្បីបង្ហាញទស្សនិកជន ជាពិសេសបេក្ខភាពនៅក្នុងឆ្នាំនេះសុទ្ធសឹងតែជាជើងខ្លាំងមានសមត្ថភាពខ្ពស់ក្នុងការច្រៀងចម្រៀងរ៉េប បើប្រៀបធៀបទៅនិងឆ្នាំមុនគឺខុសគ្នាឆ្ងាយណាស់ ។

 

 

 ការប្រឡងចម្រៀង Rapper Fighter រដូវកាលទី២នេះ នាំមកនូវការប្រកួតដ៏កក្រើកនិងសមត្ថភាពដ៏អស្ចារ្យរបស់បេក្ខភាពចម្រៀងរ៉េប ចង់ដឹងថាពួកគាត់មានសមត្ថភាពរ៉េបខ្លាំងដល់កម្រិតណានោះ កុំភ្លេចរង់ចាំតាមដានទស្សនា សមរភូមិលេងពាក្យសម្តីដើម្បីក្លាយជាអ្នកខ្លាំង នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក៏ដូចជាផេកផ្លូវការរបស់ Rapper Fighter ទាំងអស់គ្នា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025