ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥

នៅ CAMBODIA LITE Station ស្អែកនេះ! តើមានទំនាក់ទំនងស៊ីជម្រៅអ្វីនឹងគ្នាទើបតារាវ័យក្មេង អុិត ជូលីណា សារភាពត្រង់ៗទៅ ណុប បាយ៉ារិទ្ធ?

០៣ តុលា ២០២៥ | កម្សាន្ដ

 

 

ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលតារាចម្រៀងវ័យក្មេងកញ្ញា អុិត ជូលីណា បានសារភាពត្រង់ៗទៅកាន់តារាល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ ដែលធ្វើឱ្យទស្សនិកជនកាន់តែងឿងឆ្ងល់ខ្លាំងពីទំនាក់ទំនងពួកគេទាំងពីរ។

 


ជារឿងកម្រណាស់ដែលតារាវ័យក្មេងកញ្ញា អុិត ជូលីណា បានសារភាពត្រង់ៗទៅកាន់រៀមច្បង់ដែលជាតារាជើងចាស់ដ៏ល្បីឈ្មោះគឺលោក ណុប បាយ៉ារិទ្ធ ក្នុងកម្មវិធី CAMBODIA LITE Station ដែលនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN នាយប់ស្អែក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នេះ។

 

 

ទាំង អុិត ជូលីណា និង ណុប បាយ៉ារិទ្ធ មិនត្រឹមតែបង្ហើបពីទំនាក់ទំនងរបស់ពួកគេក្នុងកម្មវិនេះប៉ុណ្ណោះទេ ពួកគេថែមទាំងបកស្រាយបទចម្រៀងរួមគ្នាបែប Acoustic ដ៏មានអត្តន័យផងដែរ។ យ៉ាងណាការបកស្រាយពីទំនាក់គ្នាពិតប្រាកដ ឬមានអ្វីលើសពីនេះ មានតែទស្សនិកជនរង់ចាំទស្សនាទាំងអស់គ្នានាយប់ស្អែក។

 

 

កម្មវិធី CAMBODIA LITE Station បានវិលត្រឡប់មកជួបទស្សនិកជនសារជាថ្មីជាមួយរដូវកាលទី៣ ដែលនឹងផ្តល់ជូននូវទស្សនីយភាពថ្មី ប្លែក និងកាន់តែអស្ចារ្យជាងរដូវកាលទី១ និងរដូវកាលទី២។

 

 

 ចូលមកកាន់រដូវកាលទី៣នៃកម្មវិធីតន្ត្រីកម្សាន្តបែប Acoustic CAMBODIA LITE Station នេះដែរ នឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាជាមួយនឹងរមណីយដ្ឋានស្អាតៗ ប្លែកៗ ទេសភាពត្រជាក់ភ្នែកជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាយើង។ 

 

 

មិនត្រឹមតែប៉ុណ្ណោះក៏មានការជជែកកម្សាន្តសប្បាយទាក់ទងនឹងបទពិសោធន៍ជីវិត និងបទពិសោធន៍នៅក្នុងវិថីសិល្បៈរវាងពិធីការនីកញ្ញា ពេជ្រ ច័ន្ទធីតា ឬពិធីករ យ៉ារ៉ូ ជាមួយតារាកិត្តិយស។ 

 

 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ពីកម្មវិធីនឹងតែងតែផ្តល់ជូននូវបទចម្រៀងពីរោះៗ បទចម្រៀងចាក់ដោតអារម្មណ៍ ដោយមានការប្រគំបទភ្លេងបែប Acoustic ជឿជាក់ថាទស្សនិកជនបានទស្សនាហើយនឹងបំបាត់អស់នូវភាពនឿយហត់ក្រោយពេលបំពេញកាងារ និងការសិក្សារ។ 

 

 

កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station រដូវកាលទី៣ នៅយប់ថ្ងៃសុក្រនេះ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer៕

 

 

អត្ថបទ និងរូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025