ថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥
លោកប្រធានាធិបតីចិន Xi Jinping និងបណ្តាមេដឹកនាំគណបក្សកំម្មុយនីស្តចិន(CPC) និងមន្ត្រីរដ្ឋចិន បានចូលរួមក្នុងពិធីដាក់កន្ត្រកផ្កា នៅទីលានធានអានមិន នៅទីក្រុងប៉េកាំង រំលឹកវិញ្ញាណខន្ធដល់វីរជនស្នេហាជាតិ នៅព្រឹកថ្ងៃអង្គារ(២៩កញ្ញា)។
ពិធីនេះ បានធ្វើឡើងជាការរំលឹកដល់ទិវាវីរជនស្នេហារជាតិលើកទី១២របស់ប្រទេសចិន គឺនៅ១ថ្ងៃ មុនទិវាជាតិប្រទេសចិន(ថ្ងៃបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន)នៅថ្ងៃ១តុលា។
លោកប្រធានាធិបតីចិនXi ក៏កាន់តំណែងផងដែរជា អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សCPC និងជាប្រធានគណៈកម្មការកណ្តាលយោធាចិន។ លោក រួមជាមួយនិងបណ្តាមេដឹកនាំគណបក្សនិងរដ្ឋជាច្រើននាក់ផ្សេងទៀតរួមមាន លោក Li Qiang លោកZhao Leji លោកWang Huning លោកCai Qi លោកDing Xuexiang លោកLi Xi និងលោកHan Zheng បានចូលរួមក្នុងពិធីនេះរួមគ្នាជាមួយនិងប្រជាជនចិនគ្រប់ស្រទាប់វណ្ណៈជាច្រើនផ្សេងទៀត។
ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
ប្រែសម្រួល៖ណាវ័ន្ត