ថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥

តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុងBualoiកើនឡើងដល់១៩នាក់នៅប្រទេសវៀតណាម

៣០ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

នៅប្រទេសវៀតណាម តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុងBualoi បានកើនឡើងដល់១៩នាក់ និងមាន២១នាក់ផ្សេងទៀតបាត់ខ្លួន។ យោងរដ្ឋាភិបាលវៀតណាមឱ្យដឹងនៅថ្ងៃអង្គារ(៣០កញ្ញា) ។ នេះជាព្យុះដែលបង្កការបំផ្លិចបំផ្លាញខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ។

 

ជាមួយគ្នា​ភ្លៀងធ្លាក់ខ្លាំងនាំមកនូវហានិភ័យទឹកជំនន់ និងគ្រោះមហន្តរាយបាក់ដីនៅតំបន់ភាគខាងជើង។ 

 

 

 

 

ព្យុះBualoi បោកបក់លើប្រទសវៀតណាម នៅថ្ងៃច័ន្ទ បង្កឱ្យមានរលកខ្ពស់ ខ្យល់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ កាលពីសប្តាហ៍មុន ព្យុះទីហ្វុងBualoi នេះ បានសម្លាប់មនុស្សយ៉ាងតិច១០នាក់នៅប្រទេសហ្វីលីពីន។ 

 

រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា មនុស្ស៨៨នាក់រងរបួស និងលំនៅដ្ឋានច្រើនជាង១សែនខ្នង រងការខូចខាត ភាគច្រើននៅក្នុងខេត្តញ៉ែអាន(Nghe An) និងខេត្តហាទីង(Ha Tinh) ហើយដីដំណាំច្រើនជាង១០,០០០ហិចតា ត្រូវលិចទឹក។

 

អាជ្ញាធរឧតុនិយមវៀតណាម បន្តឱ្យដឹងថា តំបន់ជាច្រើននៅប្រទេសវៀតណាម ភ្លៀងធ្លាក់ខ្លាំងមានបរិមាណទឹកភ្លៀងលើស៣០០មីលីម៉ែត្រក្នុងពេល២៤ម៉ោងកន្លងទៅ។ ភ្លៀងធ្លាក់ខ្លាំងនេះនឹងបន្ត កើតមានជាបន្តទៀត រួមមានទីក្រុងហាណូយ ហើយខ្យល់ខ្លាំង និងរន្ទះក៏អាចកើតមានផងដែរ។ 

 

ការិយាល័យដដែលបន្តឱ្យដឹងថា គ្រោះមហន្តរាយបាក់ដី និងទឹកជំនន់អាចនឹងកើតមានឡើង ក្នុងតំបន់ជាច្រើនអំឡុងពេល៦ម៉ោងខាងមុខ។ 

 

នៅត្រឹមថ្ងៃអង្គារនេះ តំបន់ជាច្រើនរបស់ប្រទេសវៀតណាម នៅជន់លិចនៅឡើយហើយគ្មានការធ្វើចរាចរណ៍ ឬអគ្គីសនីប្រើប្រាស់។ 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025