ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ក្រោយពីប្រកួតយ៉ាងស្វិតស្វាយអស់ពេលជាច្រើនខែ ពេលនេះកញ្ញា ប៊ី សុធារី បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីឈានជើងទៅឆាកអន្តរជាតិជាលើកទី៣។
កញ្ញា ប៊ី សុធារី បានក្លាយទៅជាម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០២៤ ដែលមានតម្លៃជាង ១ លានដុល្លារ ។ គិតទាំងលើកនេះកញ្ញានឹងតំណាងឱ្យ កម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិជាលើកទី៣។
ពីរកន្លងមកមានដូចជា Miss Universe International 2017 នៅ អាមេរិក Miss Charm International 2023 នៅ វៀតណាម។ តើការបង្ហាញខ្លួនលើកឆាកអន្តរជាតិលើកទី៣នេះកញ្ញា ប៊ី សុធារី អាចនឹងសម្រេចគោលដៅចូលទៅក្នុងវគ្គថប់បានឬយ៉ាងណាសម្រាប់ការប្រកួត Miss Grand International ក្នុងឆ្នាំ២០២៤នេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 បានរៀបចំឡើងយ៉ាងធំ កាលពីចុងសប្ដាហ៍មុននេះ ដែលមានការចូលរួមពីសំណាក់ភ្ញៀវក្តិយសជាតិ អន្តរជាតិ និងសិល្បករសិល្បការិនីជាច្រើន ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំតំណាងរបស់ក្រសួងវប្បធម៌ និងថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ចូលរួមផងដែរ ។
សម្រាប់បេក្ខភាពនៅក្នុងឆ្នាំនេះសុទ្ធតែខ្លាំងៗ និងមានសម្ថភាពខ្ពស់ សូម្បីតែអ្នករៀបចំកម្មវិធី និងទស្សនិកជនសុទ្ធតែស្មានមិនដល់ ។ កញ្ញា ប៊ី សុធារី តំណាងខេត្ត កំពង់ឆ្នាំង គឺបានក្លាយទៅជាម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០២៤ បន្ទាប់ពីបានផ្តួលដៃគូតំណាងបេក្ខភាពមកពីបណ្តាខេត្តក្រុងទាំង ២៨ នាក់ ។
ម្ចាស់មកុដរូបនេះបានបង្ហាញពីក្ដីរីករាយ និងរំភើបរកអ្វីប្រៀមផ្ទឹមពុំបានក្រោយអាចក្រសោបមកុដនេះបាន។កញ្ញា ប៊ី សុធារី បានត្រៀមខ្លួនរួចហើយក្នុងការឈានជើងចេញទៅប្រកួតលើឆាកអន្តរជាតិជាលើកទី៣នេះ នាងបានប្តេជ្ញាចិត្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបំពេញក្តីស្រមៃធំរបស់ខ្លួនក្នុងវិស័យបវរកញ្ញា ។
លោកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានបញ្ជាក់ប្រាប់ថា ការប្រកួត Miss Grand Cambodia ឆ្នាំនេះពិតជាអស្ចារ្យ ទាំងការរៀបចំ និង ការជ្រើសរើសបេក្ខភាព ដូចដែលមហាជនបានឃើញស្រាប់ បេក្ខភាពឆ្នាំនេះពិតជាខ្លាំងៗ និងមានសមត្ថភាពខ្ពស់ ហើយចំពោះម្ចាស់មកុដ គឺពិតជាខ្លាំងមិនធម្មតាទេ បន្ទាប់ពីឆ្លងកាត់ការដាក់ពិន្ទុយ៉ាងស្វិតស្វាយពីគណកម្មការ ។
លោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់បន្ថែមថា ម្ចាស់ជ័យលោភីឆ្នាំនេះត្រូវមានកត្តព្វកិច្ចធំចំពោះខ្លួនឯងដាច់ខាតកុំឱ្យមានរឿងផ្លាស់ប្តូរបេក្ខភាពបវរកញ្ញាកើតឡើង ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែ ម្ចាស់មកុដ Miss Garឆ្នាំនេះ បានទៅលើកញ្ញា ប៊ី សុធារី តំណាងខេត្ត កំពង់ឆ្នាំង ។ កញ្ញា រី ស្រីនេត ជាប់លំដាប់រងទី ១ ។ កញ្ញា មាលា តំណាងខេត្ត សៀមរាប ជាប់លំដាប់រងទី ២ និង កញ្ញា ម៉ាច ដាវី តំណាងខេត្ត រតនគិរី ជាប់លំដាប់រងទី៣៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច