ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

អ្នកគាំទ្រអបអរនៅពេលដែល Olympiakos ឈានដល់វគ្គផ្តាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ 99 ឆ្នាំរបស់ពួកគេ 

១០ ឧសភា ២០២៤ | កីឡា

អ្នកគាំទ្រនៅទីក្រុង Piraeus បានអបអរពេញមួយយប់ បន្ទាប់ពីក្រុម Olympiakos បានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa Conference League ទល់នឹង Fiorentina ដោយសារការទទួលជ័យជម្នះក្នុងលទ្ធផល 2-0 លើក្រុម Aston Villa កាលពីយប់មិញ ដែលបានផ្តល់ឱ្យពួកគេនូវជ័យជម្នះសរុប 6-2 ។

 

 

Olympiakos បានឆ្លងផុតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃការប្រកួត UEFA ជាលើកដំបូងក្នុងអាណត្តិនេះ ហើយការបង្ហាញខ្លួនរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រទ្វីបគឺជាលើកទីមួយសម្រាប់ក្លឹបក្រិកចាប់តាំងពី Panathinaikos ចាញ់ Ajax Amsterdam ក្នុងពានរង្វាន់អឺរ៉ុបឆ្នាំ 1971 ។

 

 

ក្នុងនោះអ្នកគាំទ្រ បាននិយាយដោយភាពរីករាយ សេចក្តីអំណរ ការដឹងគុណ ពួកគេចាអ្នកគាំទ្រ Olympiakos ពិតណាស់យើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយយើងជាជើងឯក ពិតជាអស្ចារ្យ។

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024