ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

ហ្វីលីពីន៖ការសម្រេចចិត្តពង្រឹងទំនាក់ទំនងជាមួយជប៉ុន និងអាមេរិកជាជម្រើសអធិបតេយ្យ

 

 

 

សេចក្តីសម្រេចចិត្តរបស់ប្រទេសហ្វីលីពីន ក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាជម្រើសអធិបតេយ្យភាព។ យោងក្រសួងការបរទេសហ្វីលីពីនលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឱ្យប្រទេសចិនសញ្ជឹងគិតដល់សកម្មភាពរបស់ខ្លួននៅក្នុងដែនទឹកសមុទ្រខាងត្បូង។ 

 

«ប្រភពនៃភាពតានតឹងក្នុងតំបន់របស់យើងគឺបានដឹងច្បាស់លាស់ទាំងអស់គ្នា»។ ក្រសួងការបរទេសលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

 

«វាជាការទាមទារដែនសមុទ្រហួសហេតុ និងអាកប្បកិរិយាឈ្លានពានរបស់ប្រទេសចិន រួមមានសកម្មភាពយោធាដែលនាំឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងនាំឱ្យភាពតានតឹងកើនឡើង»។ 

 

សេចក្តីថ្លែងការណ៍របស់ប្រទេសហ្វីលីពីនធ្វើឡើងជាការឆ្លើយតបទៅនឹងការរិះគន់របស់ប្រទេសចិនលើកិច្ចប្រជុំកំពូលត្រីភាគីនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិកមានលោកJoe Biden ប្រធានាធិបតីអាមេរិក និងភាគីជប៉ុនមានលោកFumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន ហើយនិងប្រទេសហ្វីលីពីនមានលោកFerdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ 

 

មេដឹកនាំទាំង៣បានបង្ហាញក្តីកង្វល់ខ្លាំងរួមគ្នាអំពី«អាកប្បកិរិយាដ៏គ្រោះថ្នាក់ និងឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង»។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024