ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

មេដឹកនាំចិន និងអាល្លឺម៉ង់ជួបពិភាក្សាគ្នាស្ដីពីទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីនៅក្រុងប៉េកាំង

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយនឹងលោក អូឡាហ្វ សូល អធិការបតីអាល្លឺម៉ង់ដើម្បីពិភាក្សាគ្នាពីពាណិជ្ជកម្ម និងគោលនយោបាយបរទេសនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។

 

 

 

 

លោក សូល បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេលបីថ្ងៃចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ។ ដំណើរទស្សនកិច្ចរបស់លោក សូល នេះបានធ្វើឡើងក្នុងពេលដ៏លំបាកមួយ ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងចំពេលអឺរ៉ុបកំពុងស៊ើបអង្កេតថា តើ    រដ្ឋាភិបាលចិនពិតជាបានជួយឧបត្ថម្ភធនដល់ក្រុមមហ៊ុនផលិតកម្មរបស់ចិនដែលកំពុងលក់បង្ខូចតម្លៃនៅលើទីផ្សារអឺរ៉ុបមែន ឬក៏យ៉ាងណា។

 

ក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានរុញច្រាននូវការត្អូញត្អែររបស់ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនឌឺលេយែន ( Ursula von der Leyen) អំពីការផលិតច្រើនហួសហេតុនូវបច្ចេកវិទ្យាបៃតងរបស់ចិនដូចជារថយន្តអគ្គិសនីជាដើមដែលអឺរ៉ុបបានចោទថាទទួលបានការគាំទ្រយ៉ាងអយុត្តិធម៌នូវការឧបត្ថម្ភធន«ដ៏ច្រើន»ពីរដ្ឋាភិបាលចិន។

 

ទាំងលោក សូល និងលោក ស៊ី ដែលបានជួបពិភាក្សាគ្នាជាងបីម៉ោងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានគូសបញ្ជាក់ពីវិសាលភាពក្នុងការបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងអឺរ៉ុបទាំង២នេះ៕
 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024