ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

ចិនប៉ះគ្នាជាមួយអ្នកនយោបាយជប៉ុននៅតំបន់សមុទ្រចិនខាងកើតដែលមានជម្លោះ

 

 

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានប្រឈមមុខនឹងអ្នកនយោបាយជប៉ុនក្នុងដែនទឹកដែលទាមទារការគ្រប់គ្រងដោយរៀងៗខ្លួនពីប្រទេសទាំងពីរនៅសមុទ្រចិនខាងកើត។ យោងស្ថានទូតចិននៅទីក្រុងតូក្យូ និងសារព័ត៌មានជប៉ុនឱ្យដឹងនៅថ្ងៃអាទិត្យ(២៨មេសា)។ នេះជាហេតុការណ៍ជម្លោះដែលតែងតែកើតឡើងជាបន្តបន្ទាប់ថ្មីចុងក្រោយបំផុតរវាងប្រទេសចិន និងប្រទេសជប៉ុនដែលជាប្រទេសជិតខាងរបស់ខ្លួន។ 

 

យោងសេចក្តីថ្លែងការណ៍ស្ថានទូតចិនឱ្យដឹងថា នាវាចិន បានចាត់វិធានការអនុវត្តន៍តាមច្បាប់ ហើយស្ថានទូតក៏បានដាក់ការបកស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលប្រទេសចិនហៅថាជាការរំលោភបំពាន និងការបង្កហេតុពីសំណាក់ប្រទេសជប៉ុននៅជិតដែនកោះDiaoyu  ឬដែនកោះSenkaku(តាមការហៅរបស់ប្រទេសជប៉ុន)។ 

 

ជនជាតិជប៉ុនមួយក្រុមមានលោក Tomomi Inada អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតក្នុងបេសកកកម្មត្រួតពិនិត្យមួយរៀបចំឡើងដោយទីក្រុងIshigaki ។ យោងស្ថានទូតចិននិងសារព័ត៌មានNHK។ 

 

ក្រុមការងារត្រួតពិនិត្យរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Tomomi Inada  ប្រើពេល៣ម៉ោងនៅជិតកោះDiaoyu នៅថ្ងៃសៅរ៍ និងមានការប្រើប្រាស់ដ្រូនដើម្បីពិនិត្យនៅតំបន់នោះ ហើយនាវាល្បាតឆ្នេរជប៉ុនព្យាយាមរារាំងឆ្មាំល្បាតឆ្នេរចិន។ យោងសារព័ត៌មានNHK។

 

សារព័ត៌មានNHK បន្តឱ្យដឹងថា នេះជាដំណើរត្រួតពិនិត្យដំបូងបំផុតទៅកាន់តំបន់ដែនសមុទ្រខាងកើតដែនមានជម្លោះរបស់សមាជិកសភាជប៉ុនចាប់តាំងពីឆ្នាំ២០១៣។ 

 

មន្ត្រីក្រសួងការបរទេសជប៉ុន មិនអាចទំនាក់ទំនងដើម្បីអត្ថាធិប្បាយបានឡើយដោយសរក្រៅម៉ោងការងារ។ 
 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024