ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងចិនជួបប្រជុំដំបូងក្នុងរយៈពេលជិត១៨ខែ

 

 

លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក  បានជួបពិភាក្សាជាមួយសមភាគីចិន លោក Dong Jun តាមរយៈសន្និសីទតាមវីដេអូកាលពីថ្ងៃអង្គារ (១៦ មេសា) ក្នុងកិច្ចពិភាក្សាសំខាន់ៗជាលើកដំបូងរវាងប្រមុខការពារប្រទេសមហាអំណាចទាំងពីរក្នុងរយៈពេលជិត ១៨ ខែ។
 

សហរដ្ឋអាមេរិក បាននឹងកំពុងធ្វើការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែក៏ចង់រក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ដើម្បីបង្ការមិនឱ្យភាពតានតឹងរីករាលដាលចេញផុតពីការគ្រប់គ្រងបាន។

 

យោងសេចក្តីថ្លែងការណ៍មន្ទីរបញ្ចកោណ, «មន្ត្រីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងការពារជាតិអាមេរិកនិងចិននិងបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក»។ 

 

លោកAustin បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើដំណើរតាមសមុទ្រនិងប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពចំពោះសេរីភាពនាវាចរណ៍នៅសមុទ្រ ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ ជាពិសេសនៅសមុទ្រចិនខាងត្បូង។

 

យោងរដ្ឋាភិបាលទីក្រុងប៉េកាំង, លោក Dong រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងប្រាប់លោកAustinដូច្នេះថា«ប្រទេសចិននិងសហរដ្ឋអាមេរិកគួរ...ទុកសន្តិភាព មានតម្លៃបំផុត ហើយទុកស្ថិរភាពជាកិច្ចការសំខាន់បំផុត»។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024