ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Suu Kyi ត្រូវបញ្ជូនទៅឃុំឃាំនៅផ្ទះវិញ

 

 

អតីតមេដឹកនាំមីយ៉ាន់ម៉ាជាប់ពន្ធនាគារ និងជាម្ចាស់ពានរង្វាន់ណូបែល លោកស្រី Aung San Suu Kyi ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅឃុំខ្លួននៅផ្ទះវិញ។ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃ១៧មេសានេះ។

 

«ដោយសារអាកាសធាតុក្តៅខ្លាំងពេក មិនត្រឹមតែលោកស្រីAung San Suu Kyiនោះទេ...សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាមុនជាចាំបាច់ ជាពិសេសអ្នកទោសវ័យចំណាស់ យើងកំពុងធ្វើការដើម្បីការពារពួកគេមិនឱ្យកើតមានបញ្ហាសន្លប់ដោយត្រូវកំដៅខ្លាំងពេក»។ លោក Zaw Min Tun អ្នកនាំពាក្យយោធាថ្លែងប្រាប់អ្នកសារព័ត៌មាន។ 

 

លោក Zaw Min Tun មិនមានការឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រឡើយ។ 

 

លោកស្រី Suu Kyi អាយុ៧៨ឆ្នាំ ត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនចាប់តាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។ លោកស្រីប្រឈមជាប់ពន្ធនាគារ២៧ឆ្នាំ សម្រាប់បទឧក្រិដ្ឋជាច្រើនចាប់តាំងពីការក្បត់ជាតិ និងការសូកប៉ាន់ រួមនិងការល្មើសច្បាប់ទូរគមនាគមន៍។ ជាបទចោទដែលលោកស្រីបដិសេធ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024