ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

រុស្ស៊ី អាលឺម៉ង់ និងចក្រភពអង់គ្លេសបានជំរុញឱ្យមានការអត់ធ្មត់ខណៈអ៊ឺរ៉ង់គំរាមដាក់់តំបន់មជ្ឈឹមបូព៌ាក្នុងភាពប្រឈមមុខដាក់គ្នា

ប្រទេសរុស្ស៊ី អាលឺម៉ង់ និងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យបណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈឹមបូព៌ា បង្ហាញភាពអត់ធ្មត់ ហើយប្រទេសអ៊ីស្រាអ៊ែលបានលើកឡើងថា អ៊ីស្រាអ៊ែលបានត្រៀមរៀបចំដើម្បីបំពេញតាមតម្រូវការសន្តិសុខទាំងអស់របស់ខ្លួន។ តំបន់មជ្ឈឹមបូព៌ាបច្ចុប្បន្ន កំពុងរង្គោះរង្គើ ទៅលើបញ្ហាគំរាមកំហែងពីសំណាក់ប្រទេសអ៊ឺរ៉ង់វាយប្រហារលើប្រទេសអ៊ីស្រាអ៊ែលក្រោយមានករណីវាយប្រហារលើស្ថានទូតអ៊ឺរ៉ង់។

 

 

 


ក្រុមហ៊ុនអាកាសចរណ៍អាលឺម៉ង់ Lufthansa ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ប្រទេសលោកខាងលិចតែ២ប៉ុណ្ណោះដែលមានជើងហោះហើរទៅទីក្រុងតេហេរ៉ង់នោះ បានបន្តពន្យាការផ្អាកការហោះហើររបស់ខ្លួនជាបន្តទៀត ទៅកាន់ទីក្រុងមួយនេះរបស់ប្រទេសអ៊ឺរ៉ង់។ ស្របគ្នា ប្រទេសរុស្ស៊ី បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ា។ 

 

ប្រទេសអ៊ឺរ៉ង់ បានប្រកាសសច្ចាសងសឹកចំពោះការវាយប្រហារដែនអាកាសថ្ងៃ១មេសាលើស្ថានទូតរបស់ប្រទេសអ៊ឺរ៉ង់នៅទីក្រុងដាម៉ាស់ ប្រទេសស៊ីរី ដែលបានបណ្តាលឱ្យស្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ឺរ៉ង់មម្នាក់ និងមន្ត្រីយោធាអ៊ឺរ៉ង់៦នាក់ផ្សេងទៀត ដែលបញ្ហានេះបាននាំឱ្យកើតមានភាពតានតឹងកាន់តែខ្លាំងើង នៅក្នុងតំបន់ដែលមានភាពតានតឹងរួចទៅហើយលើបញ្ហាសង្គ្រាមហ្គាហ្សា។

 

ប្រទេសអ៊ីស្រាអ៊ែល មិនបានអះអាងទទួលខុសត្រូវលើការវាយប្រហារលើស្ថានទូតអ៊ឺរ៉ង់ឡើយ ប៉ុន្តែលោកAyatollah Ali Khamenei  មេដឹកនាំកំពូលរបស់ប្រទេសអ៊ឺរ៉ង់ បានលើកឡើងនៅថ្ងៃពុធថា អ៊ឺស្រាអ៊ែល «ត្រូវតែដាក់ទោស និងគួរតែដាក់ទោស» ដោយនិយាយថា ការវាយប្រហារលើស្ថានទូតអ៊ឺរ៉ង់ដូចគ្នាទៅនិងការវាយប្រហារលើទឹកដីអ៊ឺរ៉ង់។  
 

 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024