ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

AMRO៖ ចិន អាចសម្រេចកំណើនសេដ្ឋកិច្ច ៥,៣% ក្នុងឆ្នាំ ២០២៤

០៩ មេសា ២០២៤ | សេដ្ឋកិច្ច

 

បើយោងតាមទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូកបី ឆ្នាំ ២០២៤ ដែលចេញផ្សាយដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ហៅកាត់ថា AMRO បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៣% ក្នុងឆ្នាំ ២០២៤នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។

 


របាយការណ៍នេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងពី ៥,២% នៅឆ្នាំ ២០២៣ ដល់ ៥,៣% នៅឆ្នាំ ២០២៤។AMRO ក៏បានព្យាករណ៍ថា សេដ្ឋកិច្ចអាស៊ានបូកបី នឹងកើនឡើង ៤,៥% នៅឆ្នាំនេះ កើនពី ៤,៣%នៅឆ្នាំ ២០២៣។

 


លើសពីនេះ សេដ្ឋកិច្ចរបស់ប្រទេសចិន បានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងឆ្នាំ ២០២៣ ប៉ុន្តែវានៅតែរក្សាបាននូវអត្រាកំណើន ៥,២% ដែលបានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចចិន ក្នុងទិដ្ឋភាពជាច្រើន និងសារៈសំខាន់នៃគោលនយោបាយ និងវិធានការនានា ដែលធ្វើឡើងដោយរដ្ឋាភិបាលចិន។

 


ទន្ទឹមគ្នានេះ សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាលំដាប់នៅឆ្នាំ ២០២៤ ដោយមូលដ្ឋានគ្រឹះម៉ាក្រូរបស់ប្រទេសចិន នៅតែរឹងមាំ ហើយការប្រើប្រាស់ នឹងនៅតែជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចចិន។សូមជម្រាបថា អាស៊ានបូកបី មានរដ្ឋសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បូកនឹងចិន ជប៉ុន និងកូរ៉េខាងត្បូង៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024