ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥

បាតុភូតសូគ្រាសកូនកាត់ដ៏កម្រទាក់ទាញមនុស្សរាប់ពាន់នាក់ទៅឆ្នេរភាគខាងលិចអូស្ត្រាលី

សូរ្យគ្រាសកូនកាត់ដ៏កម្រដែលអាចមើលឃើញយ៉ាងច្បាស់នៅទីក្រុងដាច់ស្រយាលនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី បានទាក់ទាញបានអ្នកទេសចរណ៍រាប់ពាន់នាក់ នៅថ្ងៃព្រហស្បតិ៍(២០មេសា) ទៅទស្សនាបាតុភូតធម្មជាតិនេះ។

 

 

 

 

ក្រុមអ្នកគាំទ្រតារាសាស្ត្រ និងក្រុមអ្នកដែលចូលចិត្តទស្សនាបាតុភូតសូគ្រាសមកពីជុំវិញពិភពលោកយ៉ាងច្រើនកុះករ  បានធ្វើដំណើរទៅកាន់ទីក្រុង​ Exmouth ជាទីក្រុងតំបន់ឆ្នេរមានចម្ងាយប្រហែល១២០០គីឡូម៉ែត្រពីទីក្រុងPerth ដើម្បីទស្សនាបាតុភូតសូគ្រាស។

 

ព្រះច័ន្ទ បាំងព្រះអាទិត្យ១នាទីនៅម៉ោង១១និង២៩នាទីព្រឹក(ម៉ោងក្នុងតំបន់) ធ្វើឱ្យទីកន្លែងប្រែជាងងឹតហើយសីតុណ្ហភាពធ្លាក់ចុះ។
 

សូគ្រាសកាលពីថ្ងៃព្រហស្បតិ៍គឺជាប្រភេទសូគ្រាសកូនកាត់ដ៏កម្រ មិនធ្លាប់ដែលបានឃើញនៅទូទាំងពិភពលោកមកចាប់តាំងពីឆ្នាំ២០១៣។

 

លោក Peter Bartley ធ្វើដំណើរ១៥ម៉ោងពីទីក្រុងPerthជាមួយកូននិងឳពុកដើម្បីទស្សនាបាតុភូតសូគ្រាសជុំគ្នាជាពេលវេលា ដ៏ពិសេសសម្រាប់ក្រុមគ្រួសាររបស់ លោក។ «សូគ្រាសមានរយៈពេលខ្លី ប៉ុន្តែយើងត្រូវធ្វើដំណើរដល់ទៅ១៥ម៉ោងដើម្បីមកទីនេះមើលសូគ្រាស»។ លោក Bartley ថ្លែងប្រាប់អ្នកសារព័ត៌មាន។ «ប៉ុន្តែ នេះជានាទីដ៏អស្ចារ្យបំផុតសម្រាប់ពួកយើង»។ លោក Bartleyបន្ត។

 

សូគ្រាសពេញទាំងស្រុង អាចមើលឃើញត្រឹមតែពីតំបន់ខ្លះរបស់ប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រតែប៉ុណ្ណោះ ប៉ុន្តែសូគ្រាសដោយអន្លើរ អាចមើលឃើញបានពីគ្រប់តំបន់របស់ប្រទេសទាំង៣នេះ និងតំបន់ខ្លះរបស់តំបន់អាស៊ាន។

 

ពលរដ្ឋជប៉ុនមួយក្រុមដែលធ្វើដំណើរទៅកាន់ទីក្រុងExmouth  ស្រក់ទឹកភ្នែកនិងអោបគ្នា បន្ទាប់ពីបាតុភូតសូគ្រាបបានបញ្ចប់ទៅ។ នេះបើតាមរូបភាពវីដេអូថតពីកន្លែងទស្សនាបាតុភូតសូគ្រាស។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025