ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

បែងចែក Pot ត្រៀមចាប់ឆ្នោតចែកពូល Cambodian League Cup 2023

២៥ មករា ២០២៣ | កីឡា

 

ថ្មីៗនេះ Cambodian Premiere League បានបែងចែក Pot ដើម្បីត្រៀមចាប់ឆ្នោតចែកពូល នៃការប្រកួត Cambodian League Cup 2023 រួចរាល់ហើយ ដោយក្នុងនោះមានក្រុមចំនួន១៤ចូលរួមប្រកួតប្រជែង ។  ក្នុងនោះមាន Pot ចំនួនដែលត្រូវបានបែងចែក 

ដោយក្នុង Pot 1 មានក្រុម ភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង បឹងកេត
Pot 2 មានក្រុម ណាហ្កាវើលដ៍ កងយោធពលខេមរភូមិន្ទ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ
Pot 3 មានក្រុម អគ្គីសនីកម្ពុជា ដង្កោសែនជ័យ នគបាលជាតិ កោះកុង
Pot 4 មាន ក្រុម ព្រៃវែង និង សូលទីឡូអង្គរ ។

 

 

សូមបញ្ជាក់ថា ចំពោះការបែងចែក Pot នេះ ក្រុមនៅក្នុង Pot ជាមួយគ្នានឹងមិនប៉ះគ្នាក្នុងពូលនោះទេ ចំពោះការចាប់ឆ្នោតមានចំនួន៤ពូល ដោយក្នុងនោះ២ពូលមានចំនួន៤ក្រុម រីឯ២ពូលទៀត មានតែ៣ក្រុមប៉ុណ្ណោះ ។ ចំពោះការចាប់ឆ្នោតចែកពូល នឹងធ្វើឡើងនៅថ្ងៃទី ២៦មករា ខាងមុខនេះ ។

 

 

គួរដឹងផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ Cambodian League Cup 2023 នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី ១១កុម្ភៈ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី ០៤ឧសភា ៕

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024