ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Volodymyr Zelenskiy៖ជ័យជំនះយោធាអ៊ុយក្រែនបន្តទៅមុខ

លោក Volodymyr Zelenskiy  ប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃច័ន្ទ(៣តុលា) បាននិយាយថា យោធាអ៊ុយក្រែន បន្តទទួលបានជ័យជំនៈប្រឆាំងនឹងយោធារុស្ស៊ី ហើយយោធាអ៊ុយក្រែន រំដោះបានទីក្រុងថ្មីជាច្រើន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនរូបនេះ មិនបានបញ្ជាក់លំអិតឡើយ។

 

 

 

 

លោក Zelenskiy  បាននិយាយក្នុងសន្ទរកថាតាមវីដេអូថា «ថ្ងៃនេះ ជ័យជំនៈរបស់យោធាយើង បន្តទៅមុខ»។  «ទីក្រុងជាច្រើនត្រូវបានរំដោះ។ ការប្រយុទ្ធដ៏ខ្លាំងខា្លនៅបន្តធ្វើឡើងនៅតាមខ្សែប្រយុទ្ធជួរមុខ»។

 

យោធារុស្ស៊ីនៅចុងខែកុម្ភៈ បានបើកការវាយប្រហារយោធាឈ្លានពានលើប្រទេសអ៊ុយក្រែន។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីរុស្ស៊ីលោកPutine បានលើកឡើងក្នុងសន្ទរកថាពិសេសមួយតាមទូរទស្សន៍រដ្ឋរុស្ស៊ីថា ជាការពារខ្លួន។ លោក Putin បានលើកឡើងយ៉ាងដូច្នេះ« ប្រទេសរុស្ស៊ីគ្មានជម្រើស ប៉ុន្តែនឹងការពារាខ្លួនប្រឆាំងចំពោះអ្វីដេលលោក និយាយថា ជាការគំរាមកំហែងពីប្រទេសអ៊ុយក្រែនទំនើប»។

 

ការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែនទទួលបានការថ្កោលទោសខ្លាំងពីប្រទេសលោកខាងលិចនិងមានការដាក់ទណ្ឌកម្ម ខ្លាំងផងដែរលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហានេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024