ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកជំងឺកូវីដ១៩នៅអាមេរិកមានចំនួនច្រើនជាង៣៣,៤៦លាននាក់និងអ្នកស្លាប់មាន៥៩៩,៧០០នាក់

១៤ មិថុនា ២០២១ | ព័ត៌មានអន្តរជាតិ

តួលេខសរុបអ្នកកើតជំងឺកូវីដ១៩នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងលើស៣៣,៤៦លាននាក់ នៅត្រឹមថ្ងៃអាទិត្យ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងលើស៥៩៩,៧០០នាក់។ យោងតាមមហាវិទ្យាល័យJohns Hopkins ។

 

 

 

 

ស្ថាប័នខាងលើបានបង្ហាញពីទិន្នន័យជាក់លាក់នៅម៉ោង២០និង២២នាទី(EST) អោយដឹងថា សម្រាប់សហរដ្ឋអាមេរិក តួលេខអ្នកជំងឺកូវីដ១៩មានចំនួន៣៣,៤៦១,៥៧២ និងអ្នកស្លាប់មានចំនួន៥៩៩,៧៦៨នាក់។

 

គិតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេ នៅក្នុងពិភពលោកជាប្រទេសដែលមានអ្នកជំងឺកូវីដ១៩ ច្រើនបំផុត និងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុតផងដែរ។

 

វ៉ាក់ស៊ាំងជំងឺកូវីដ១៩ មានចំនួនច្រើនជាង៣០៨,៩លានដូស បានចាក់អោយពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកគិតនៅត្រឹមម៉ោង២០និង២២នាទី(EST)។

 

 

វីរុសជំងឺកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូងទៅទីក្រុងវូហានប្រទេសចិន កាលពីអំឡុងចុងឆ្នាំ២០១៩ ហើយបានបន្តឆ្លងរាលដាលទៅកាន់បណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024