ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការប៉ះទង្គិចរវាងក្រុមហាម៉ាសនិងអ៊ីស្រាអ៊ែលនៅតែបន្តខណៈតួលេខមនុស្សស្លាប់កើនឡើងច្រើនជាង៧០នាក់

ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ទៅលើទីក្រុងតេលអាវី ហើយបាញ់ឆ្ពោះទៅលើគោលដៅទីក្រុងហ្សេរ៉ុយសាឡិមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ស្របគ្នាខាងអ៊ីស្រាអ៊ែល បានសច្ចានឹងបន្តការវាយបកតបតរវិញទៅលើក្រុមអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា។ ការប្រយុទ្ធគ្នារវាងភាគីប៉ះទង្គិចទាំងពីរនៅតែបន្ត បើទោះជាមានការព្យាករណ៍ពីប្រធានាធិបតីអាមេរិក ចូ បៃឌិនថា ការប៉ះទង្គិចដែលមានរយៈពេលកន្លងមកជាច្រើនឆ្នាំរវាងភាគីជម្លោះទាំងពីរប្រហែលជាបញ្ចប់ឆាប់ៗក៏ដោយ។

 

 

 

 

 

ការប៉ះទង្គិចដែលចាប់ផ្តើមមកតាំងតែពីថ្ងៃច័ន្ទ បានបណ្តាលអោយមនុស្សយ៉ាងតិច៦៧នាក់ស្លាប់ នៅតំបន់ហ្គាហ្សា។ នេះបើតាមការអោយដឹងពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។ ចំណែកក្រុមពេទ្យខាងអ៊ីស្រាអ៊ែលអោយដឹងថា នៅខាងប្រទេសអ៊ីស្រាអ៊ែល ការប៉ះទង្គិចបានបណ្តាលអោយយ៉ាងតិច៧នាក់ស្លាប់បាត់បង់ជីវិត។

 

 

នៅពេលដែលបណ្តាប្រទេសមហាអំណាចក្នុងលោកទាមទារអោយបញ្ចប់ការប៉ះទង្គិចនោះ គេឃើញថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បានគ្រោងនឹងបញ្ជូនប្រសិតម្នាក់ទៅចរចារជាមួយនិងប្រទេសអ៊ីស្រាអ៊ែល និងក្រុមប៉ាលេស្ទីន។

 

 

នៅថ្ងៃពុធលោកចូ បៃឌិនប្រធានាធិបតីសហរដ្ឋអាមេរិកបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងថា«ការរំពឹងទុករបស់ខ្ញុំនឹងក្តីសង្ឃឹម បញ្ហានឹងបញ្ចប់ទៅឆាប់ៗ»។ ជាមួយគ្នាលោកបៃឌិនបន្ថែមថា អ៊ីស្រាអ៊ែលមានសិទ្ធិការពារខ្លួន។ ប៉ុន្តែ លោកបៃ ឌិន មិនបានបកស្រាយមូលហេតុនៅពីក្រោយសុទិដ្ឋិនិយមរបស់លោកឡើយ។

 

 

 

 


ជាមួយគ្នា ការិយាល័យរបស់លោកនេតាន់យ៉ាហូ បានលើកឡើងថា លោកនេតាន់យ់ាហូ បានប្រាប់ទៅប្រធានាធិបតីសហរដ្ឋអាមេរិក ថាអ៊ីស្រាអ៊ែលនឹងបន្តសកម្មភាពវាយប្រហារដែនអាកាសទៅលើក្រុមយោធាហាម៉ាស និងក្រុមភេរវកម្មដទៃទៀតនៅតំបន់ហ្គាហ្សា។

 

 

ប្រទេសអ៊ីស្រាអ៊ែលបានបើកការវាយប្រហាររបស់ខ្លួន បន្ទាប់ពីក្រុមហាម៉ាសបាញ់គ្រាប់រ៉ុកកែតលើទីក្រុងហ្សេរ៉ុយសាឡិម និងទីក្រុងតេលអាវី ជាការតបតរទៅនឹងបញ្ហាដែលប៉ូលីសអ៊ីស្រាអ៊ែល ប៉ះទង្គិចជាមួយក្រុមប៉ាលេស្ទីនជិតព្រះវិហារ អាល់អាក់សា នៅតំបន់ហ្សេរ៉ុយសាឡុមខាងកើតនៅអំឡុងពេលបុណ្យរ៉ាម៉ាដន។

 

 

 

 


ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024