ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តារាល្បីៗបង្អួតសម្រស់គ្នាក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់ Sastra Film

១៨ កុម្ភៈ ២០២១ | កម្សាន្ដ

សិល្បករសិល្បការីនីល្បីៗជាច្រើនបានលេចមុខនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់ Sastra Film ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា គួរអោយទាក់ទាញ។
 

 

 

ដើម្បីអបអរក្នុងពិធីបើកដំណើរការ App Sastra Film ជាសាធារណៈ ផលិតកម្មវ សាស្រ្តា បានអញ្ជើញ សិល្បករសិល្បការីនីចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយ និងម៉ូដសម្លៀកបំពាក់ប្លែកពីគ្នា ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំង ។

 

 


 
ប៉ុន្មានឆ្នាំចុងក្រោយនេះកម្រនឹងមានកម្មវិធីជួបជុំសិល្បករសិល្បការីនីដែលមានលក្ខណៈទ្រង់ទ្រាយធំ ណាស់ ទើបតែនៅថ្ងៃទី ១៧ ខែ កុម្ភះ កន្លងមកនេះ ផលិតកម្ម សាស្រ្តា បានរៀបចំកម្មវិធីជួប ជុំសិល្បករយ៉ាងច្រើនកុះករដើម្បីចូលរួមអបអរសាទរក្នុងកម្មវិធីបើកដំណើរការ App Sastra Film  ដែលជា App ចម្រុះដោយភាពយន្តប្រមាណ ២០០ រឿងរបស់ផលិតកម្មនេះ ។

 

 

 

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film  បានឱ្យដឹងថាលោកស្រីមានមោទនភាពខ្លាំងណាស់ដែល ខ្មែរ យើងមាន App សម្រាប់មើលភាពយន្តដូចបរទេស ដែល App នេះបង្កើតឡើងដោយ ស្នាដៃកូន ខ្មែរ ពិតៗ លោកស្រីនឹងខំប្រឹងប្រែងផលិតភាពយន្តល្អៗឱ្យបងប្អូន បានទស្សនា ដើមម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យភាពយន្ត ខ្មែរ ។

 

 


មុននឹងឈានជើងមកដល់សព្វថ្ងៃនេះម្ចាស់ផលិតកម្មវ័យក្មេងរូបនេះ បានឆ្លងកាត់នូវការបរាជ័យរាប់ មិនអស់រហូតដល់មានជំងឺបាក់ទឹកចិត្ត និង ចង់បោះបង់ការផលិតភាពយន្តចោល តែចុងក្រោយបានធ្វើឱ្យលោកស្រីសម្រេចចិត្ត វិលត្រឡប់មកសាងស្នាដៃឡើងវិញ ។ 

 


សិល្បករសិល្បការិនីដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះសុទ្ធសឹងតែជាតារាសម្តែងដែលធ្លាប់បានចូលរួមសម្តែងនៅក្នុងផលិតកម្ម សាស្រ្តា ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ដូចជា អ្នកនាង គង់ ច័ន្ទស្រីមុំ , កញ្ញា រឿន ណាត , នី មុន្នីនាថ , កុល ដាវី , ស្វែង សុជាតា , រចនា រ៉ាវ៉ាឌី , ស៊ឹម ស្រីនិច្ច , យ៉ែម ស្រីពេជ្រ , ចិនចិន , លោក ទ្រី តារាវុធ , ពឹង ពុទ្ធិស័ក្តិ , និងតារាវ័យក្មេងជាច្រើនដួងទៀត ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ជាពិសេស កញ្ញា រឿន ណាត និង គង់ ច័ន្ទស្រីមុំ ពិតជាលេចធ្លោខ្លាំងជាមួយឈុតសម្លៀកបំពាក់ដ៏គួរឱ្យទាក់ទាញបំផុត ។

 


ទាំងកញ្ញា រឿន ណាត និង គង់ ច័ន្ទស្រីមុំ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា អ្នកទាំងពីរ ពិតជារីករាយណាស់ដែលបានជួបជុំសិល្បករនៅក្នុងថ្ងៃនេះ យើងខានជួបជុំគ្នាបែបគ្នាយូរមកហើយ យើងទាំងអស់គ្នាសង្ឃឹមថា ទស្សនិកជននឹងចូលរួមគាំទ្រភាពយន្ត ខ្មែរ ឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីលើក ស្ទូយវិស័យភាពយន្ត ខ្មែរ យើងឱ្យមានមុខនៅលើឆាកអន្តរជាតិ ៕
 

 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024