ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Family Feud Cambodia រដូវកាលទី ២ កាន់តែប្លែក និងជក់ចិត្ត !

២៣ តុលា ២០២០ | កម្សាន្ដ

កម្មវិធី «Family Feud Cambodia » ដែលជាកម្មវិធីកម្សាន្តលំដាប់ពិភពលោកមួយដែលស្ថានីយ៍ ទូរស្សន៍ ភីអិនអិន បានទិញសិទ្ធផ្តាច់មុខដំបូងគេនៅកម្ពុជា។

 

 

កម្មវិធីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជននាពេលកន្លងមក ដោយឡែកនៅក្នុងរដូវកាលទី ២ នេះកាន់ពីតែប្លែក ជាងរដូវកាលទី ១ ដែលនឹងធ្វើឱ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍ សើចសប្បាយ ជាមួយនិងការឆ្លើយសំណួរងាយៗដែលគ្រប់គ្នានឹកស្មានមិនដល់ ។ 

 


កម្មវិធី Family Feud Cambodia ក៏បានផ្តល់ឱកាសដល់មហាជនទូទៅអាចចូលរួមប្រកួតបានដូចគ្នា មិនថា សិស្ស និស្សិត អាជីវករ ឬ សិល្បករនោះទេ ។

 

 

សម្រាប់រដូវកាលទី ២ នេះ កម្មវិធី «Family Feud Cambodia » កាន់តែពិសេសជាងរដូវកាលទី ១ ជាក់ស្តែងលោក ប៉ែន ចំរុង ដែលជាពិធីករនឹងធ្វើឱ្យ ទស្សនិកជនសើចសប្បាយជាមួយជាមួយសំនួនវោហារស័ព្ទមិនចេះរីងស្ងួត ។

 


លោក ប៉ែន ចំរុង បានបន្ថែមទៀតថា ការទស្សនា កម្មវិធី Family Feud ផ្តល់អត្ថប្រយោជន៍ជាច្រើន  ទី ១ នេះជាកម្មវិធីបែបសកលយកមកពីសហរដ្ឋអាមេរិក ទី ២ យើងបានដឹងពីទស្សនៈអ្នកបង្កើតកម្មវិធីទូទាំងពិភពលលោក ស៊ីជំរៅកម្រិតណា  ទី ៣ មើលដឹងពីចំណេះដឹងទូទៅរបស់មនុស្សម្នាក់ៗ ទី ៤ មើលឃើញពីការប្រកួតប្រជែង និងផ្តល់ចំណេះដឹងច្រើនទៀត ។ 

 


ជាមួយគ្នានេះផងដែរ សិល្បករដែលបានចូលរួមក្នុងការលេងហ្គេមនៅក្នុងរដូវកាលទី ២  ម្នាក់ៗសុទ្ធតែប្តេជ្ញាចិត្ត យកឈ្នះលើគូប្រកួតឱ្យបាន ។ 


ក្រឡេកមកមើលក្រុម « ត្រីប្រា » វិញម្តងក៏មិនអន់នោះទេ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយ ក្រុម « Super Plus » ។ 

 


គួរបញ្ជាក់ផងដែរថា កម្មវិធី Family Feud ជាហ្គេមទូរទស្សន៍មួយមានដើមកំណើតនៅ សហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ រហូតមកទល់ពេលនេះវាបានក្លាយទៅជាកម្មវិធីមួយក្នុងចំណោមកម្មវិធី ទូរទស្សន៍ដែលមានប្រជាប្រិយភាពបំផុតចំនូន ៥ លើកំពូលតារាងនៅ អាមេរិក ។

 

 

ក្រៅពីប្រទេស កម្ពុជា ដែល Family Feud ត្រូវបាននាំចូលដោយ ទូរទស្សន៍ ភីអិនអិន កម្មវិធីនេះត្រូវបាននាំចូលទៅទីផ្សារអន្តរជាតិជាង ៥០ ប្រទេសរួចមកហើយ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024