ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក​​ ជជែកដេញដោលគ្នានៅវគ្គផ្ដាច់ព្រ័ត្រ​ មុនការបោះឆ្នោត

លោក ត្រាំ និងលោក ចូ បៃដឹន ជាបេក្ខជនប្រធានាធិបតីប្រជែងគ្នានៅក្នុងការបោះឆ្នោតនាខែ​វិច្ឆិកាខាងមុខនេះ បានឡើងតតាំងគ្នានៅ​ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលផ្សាយ​បន្តផ្ទាល់​។ ពួកគេបានសកសម្ដីគ្នាយ៉ាងខ្លាំងទៅលើប្រធានបទជាច្រើន​។ ក្នុងនោះ បញ្ហា ខូវីដ១៩ នៅតែជាប្រធានបទក្ដៅ​។ លោក ត្រាំ ហាក់ដូចជាមិនសូវដណ្ដើមនិយាយជាមួយលោក បៃដឹន ដូចអ្វីដែលលោកធ្លាប់បានធ្វើ​នៅក្នុងការជជែក​ដេញដោលគ្នាកាលពីខែកញ្ញាទេ​។ កាលនោះ គាត់និយាយកាត់លោក បៃដឹន ជាច្រើនលើកច្រើនសា។

 

 

ការប៉ះទង្គិចសម្ដីគ្នាកាលពីយប់មិញនោះច្រើនពាក់ព័ន្ធនឹងរឿងឯកជន។ លោក ត្រាំ បានចោទប្រកាន់លោក បៃ ដឹន និងគ្រួសារលោក​ពាក់ព័ន្ធនឹងរឿងពុករលួយ​។ ចំណែកលោក បៃដឹន នៅតែបន្តរិះគន់ចំណាត់ការរបស់លោក ត្រាំ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាខូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋ​អាមេរិកាំងជាង២សែននាក់​។

 

 

 

លទ្ធផលស្ទង់មតិបង្ហាញថាលោក ត្រាំ មានសំឡេងគាំទ្រតិចជាងលោក បៃដឹន នៅក្នុងតំបន់ជាច្រើន។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នកបោះឆ្នោតខ្លះនៅតែមិនទាន់សម្រេច​ចិត្តថានឹងបោះឲ្យលោក ត្រាំ ឬលោក បៃដឹន ទេ​។ រហូតមកដល់ពេលនេះ អ្នកគ្រប់អាយុបោះឆ្នោតបាន​បោះឆ្នោតមុនកាលកំណត់៤៧លាននាក់រួចជាស្រេច៕

 

ប្រែ​សម្រួល​៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024