ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មនុស្សច្រើនជាង១សែននាក់នៅកាលីហ្វញ៉ាទិញកាំភ្លើងដោយសារកង្វល់លើបញ្ហាផ្សេងៗជាច្រើន

 

 

 

មនុស្សច្រើនជាង១សែននាក់ នៅរដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិក បានទិញកាំភ្លើងនៅអំឡុងពេលមានជំងឺឆ្លងកូវីដ១៩ ដោយសារ កង្វល់ជាច្រើនទៅលើបញ្ហាភាពគ្មានច្បាប់។ នេះបើតាមការសិក្សារបស់មហាវិទ្យាល័យកាលីហ្វ័រញ៉ានាពេលថ្មីៗនេះ។

 

តាមការសិក្សាបានអោយដឹងថា នៅទូទាំងរដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិកមានពលរដ្ឋ១១០,០០០នាក់ បានទិញកាំភ្លើង ហើយក្នុងនេះ មានមនុស្សប្រហែល៤៧០០០ ជាមនុស្សថ្មីដែលទើបតែទិញកាំភ្លើងប្រើប្រាស់ជាលើកដំបូង។

 

អ្នកទិញកាំភ្លើងបានលើកឡើងថា ពួកគេទិញកាំភ្លើងក៏ព្រោះថា ពួកគេមានការបារម្ភជាច្រើនទៅលើបញ្ហាចលាចល បញ្ហាធ្លាក់ចុះ សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាជំងឺឆ្លងកូវីដ១៩មិនបានល្អរបស់រដ្ឋាភិបាលអាមេរិក។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024