ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

TikTokព្រមានបំរាមអាមេរិកអាចប់ះពាល់ដល់សេរីភាពបញ្ចេញមតិ

 

 

 

ក្រុមហ៊ុនTikTok បានលើកឡើងថា បំរាមទៅលើការប្រើប្រាស់Appនៅក្នុងទឹកដីសហរដ្ឋអាមេរិក នឹងបំពានទៅលើសេរីភាពបញ្ចេញមតិរបស់ប្រជាជនអាមេរិកកាំង១៧០លាននាក់។

 

សភាតំណាងរាស្ត្រអាមេរិកនៅថ្ងៃសៅរ៍ បានបោះឆ្នោតបំរាមលើកម្មវិធីTikTok ប្រសិនបើក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញដ៏ល្បីមួយនេះមិនព្រមកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ 

 

ច្បាប់របស់សហរដ្ឋអាមេរិកជាចំណែកមួយនៃកញ្ចប់នយោបាយបរទេសរបស់សហរដ្ឋអាមេរិកដែលរួមមានជំនួយសម្រាប់ប្រទេសអ៊ុយក្រែននឹងអាចក្លាយជាច្បាប់ឆាប់ៗនេះនៅសប្តាហ៍ក្រោយ។ 

 

នៅប៉ុន្មានខែចុងក្រោយនេះ មន្ត្រីសហរដ្ឋអាមេរិក បានរំលឹកឱ្យមានការប្រុងប្រយ័ត្នលើប្រជាប្រិយភាពTikTokលើក្រុមមនុស្សវ័យក្មេង។

 

សហរដ្ឋអាមេរិក បានលើកឡើងថា ក្រុមហ៊ុន Bytedance ដែលជាម្ចាស់ក្រុមហ៊ុនTikTok ធ្វើការគោរពដោយមានប្រយោជន៍ដល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ ជាការចោទប្រកាន់មួយដែលក្រុមហ៊ុន TikTokច្រានចោល។ 
 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024