ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលសំណុំរឿងពីប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេសប៊ុក ជាង ៦៦០ករណី។ បើតាមសម្ដេច សំណុំរឿងទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហិង្សា និងទំនាស់ដីធ្លី។
តាមរយៈទំព័រហ្វេសប៊ុកចេញផ្សាយនៅចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះឱ្យដឹងថា ក្នុងចំណោមយោបល់ឬសំណូមពរប្រជាពលរដ្ឋចំនួន៦៦៥គណនី មាន៤២៤កណគណនីបានទទួលយកពិនិត្យដោះស្រាយ ក្នុងនោះដែរបានដោះស្រាយរួចរាល់ចំនួន២៥៩គណនី។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា មានបញ្ហាជាច្រើន និងផ្សេងៗគ្នាដែលមន្ត្រីនៃអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃបានធ្វើការដោះស្រាយ ហើយបញ្ហាគច្រើនពាក់ព័ន្ធនឹងការលក់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ដីធ្លី, ការផ្ដល់សេវាសាធារណៈ និងអាកប្បកិរិយាមន្ត្រីមូលដ្ឋានជាដើម។
តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងបណ្ដាញសង្គមនេះដែរ សម្ដេចក្រឡាហោមដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក៏បានគូសបញ្ជាក់ដែរថា សម្ដេចបានទទួលយកនូវមតិយោបល់ និង ទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកប្រមាណ១៥៤គណនី ដែលអាចធ្វើឲ្យសម្ដេចយកមកពិចារណា ដើម្បីប្រតិបតិបត្តិក្នុងកិច្ចការបម្រើជាតិ ។
សម្ដេចក៏បានលើកទឹកចិត្តប្រជាពលរដ្ឋបន្តលើកមតិយោបល់ និងសំណូមពរនានាបន្ថែមទៀត ដោយអះអាងទៀតថាសម្ដេចនឹងទទួលយកដើម្បីពិនិត្យ និងធ្វើការដោះស្រាយក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃដោយគ្មានការរើសអង និងបានស្នើសុំការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។ សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបង្កើតទំព័រហ្វេសប៊ុកដើម្បីផ្សផ្សព្វផ្សាយព័ត៌មានផង បំភ្លឺព័ត៌មានផង និងដើម្បីប្រមូលបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនពីប្រជាពលរដ្ឋហើយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព បន្ថែមលើការតាមដានមតិយោបល់ និងសំណូរពរប្រជាពលរដ្ឋក្នុងប្រអប់បញ្ចេញមតិនៃហ្វេសប៊ុករបស់សម្ដេចផ្ទាល់៕’
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ