ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២៤
បច្ចុប្បន្ន ស្ទើរតែទូទាំងប្រទេសទៅហើយ ដែលប្រជាកសិករយើង បានប្រើប្រាស់ម៉ាស៊ីនច្រូតស្រូវ នៅពេលប្រមូលផល។ ដោយឡែក កសិករនៅស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ដែលមានដីស្រែរង្វង់ ចាប់ពី១ហិកតា រហូតដល់ ៣ហិកតា នៅរក្សាប្រពៃណីច្រូតស្រូវប្រវាស់ដៃគ្នា។
វប្បធម៌នេះ មានយូរលង់ណាស់មកហើយ។ ការប្រវាស់ដៃគ្នាច្រូតស្រូវនេះ ជាវប្បធម៌មួយ ដែលជួយបង្កើនភាពស្និទ្ធស្នាល និងវប្បធម៌ចេះជួយយកអាសាគ្នា ជាពិសេសកាត់បន្ថយលើការចំណាយថ្លៃជួលម៉ាស៊ីនច្រូតស្រូវ។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត