ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
អាកាសធាតុក្តៅខ្លាំង ឡើងដល់កម្រិតគ្រោះថ្នាក់នៅទីក្រុងចំនួន២៤ នៅប្រទេសហ្វីលីពីននៅថ្ងៃអង្គារ។ យោងទីភ្នាក់ងារឧតុនិយមហ្វីលីពីន។
ទិន្នន័យថ្មីចុងក្រោយបង្ហាញថា អាកាសធាតុក្តៅពី៤២អង្សាសេរ ទៅ៤៦អង្សាសេរ នៅទីក្រុងQuezon ទីក្រុងDagupan និងទីក្រុងTuguegarao រួមនិងបណ្តាទីក្រុងផ្សេងទៀតជាច្រើន។
អាកាសធាតុក្តៅនៅប្រទេសហ្វីលីពីន នៅខែមេសានេះ បានបង្ខំឱ្យសាលារៀនជាច្រើនឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ ដែលនេះបានធ្វើឱ្យគេនឹកនាដល់ពេលវេលាផ្ទុះឆ្លងជំងឺកូវីដ១៩ ហើយក៏នាំឱ្យមានការបារម្ភអាកាសធាតុក្តៅនាពេលវេលាឆ្នាំខាងមុខៗជាបន្តបន្ទាប់នោះ អាចធ្វើឱ្យវិសមភាពអប់រំធ្លាក់ចុះកាន់តែខ្លាំង។
កូនសិស្ស នៅតាមបណ្តាសាលារដ្ឋ៧០០០កន្លែង នៅប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនត្រូវបញ្ជូនទៅផ្ទះ ដោយសារអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនៅតំបន់ជាច្រើនដែលក្រុមអ្នកព្យាករណ៍អាកាសធាតុ បានភ្ជាប់បញ្ហានេះទៅនឹងឥទ្ធិពលបាតុភូតអាកាសធាតុអេល នីណូ។
អត្ថបទ៖ណាវ័ន្ត