ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាម អាចសម្រេចកំណើនត្រឹម ៥,៥% ក្នុងឆ្នាំនេះ

២៤ មេសា ២០២៤ | សេដ្ឋកិច្ច

 

បើយោងតាមរបាយការណ៍ចេញផ្សាយដោយធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងមកដល់ ៥,៥% នៅឆ្នាំនេះ ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកវៀតណាម ចុះផ្សាយនៅថ្ងៃនេះ។កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងមកដល់ ៥,៥% នៅឆ្នាំនេះ មុនពេលលូតលាស់បន្ថែមដល់ ៦% នៅឆ្នាំ ២០២៥។

 

 


របាយការណ៍ពី ធនាគារពិភពលោក បានបន្ថែមថា សេដ្ឋកិច្ចវៀតណាម កំពុងបង្ហាញសញ្ញាចម្រុះនៃការងើបឡើងវិញនៅដើមឆ្នាំ ២០២៤ ខណៈពេលដែលការនាំចេញកំពុងងើបឡើងវិញ ការប្រើប្ឋកិច្ចសកល និងពាណិជ្ជកម្មដែលចុះខ្សោយ បានធ្វើឱ្យតម្រូវការខាងក្រៅសម្រាប់ការនាំចេញរបស់វៀតណាមធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យមានបន្ទុកលើ កំណើនសេដ្ឋកិច្ចវៀតណាម។

 

 


គួរជម្រាបថា ទាក់ទងទៅនឹងទស្សនវិស័យសម្រាប់ឆ្នាំនេះ ធនាគារពិភពលោកបាននិយាយថា តម្រូវការក្នុងស្រុកវៀតណាម ត្រូវបានគេរំពឹងថា ជាកត្តាជំរុញកំណើនដ៏សំខាន់ ទោះបីជាវានឹងកើនឡើងក្នុងអត្រាយឺតជាងឆ្នាំមុនក៏ដោយ៕


 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024