ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ព្រឹត្តិការណ៍កង់ភ្នំ Cambodia Mountain Bike Series ២០២០ នឹងបើករដូវកាលថ្មី នៅកក្កដាខាងមុខនេះ

១៨ ឧសភា ២០២០ | កីឡា

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia Mountain Bike Series នឹងបើករដូវកាលថ្មីរបស់ខ្លួន អំឡុងខែកក្កដាឆ្នាំ២០២០ខាងមុខនេះ ខណៈ ការប្រកួតសរុបពេញមួយឆ្នាំ ធ្វើតែ៣ជុំប៉ុណ្ណោះ។

 

ស្ថាបនិកកង់ភ្នំកម្ពុជា លោក Pierre Yves Catry ថ្លែងប្រាប់ PNN SPORTS កាលចុងសប្តាហ៍កន្លងទៅនេះ ថា ឆ្នាំនេះ ព្រឹត្តិការណ៍ Cambodia Mountain Bike Series ទាំង៣ជុំនឹងធ្វើនៅ ទីលានភ្នំជាលខេត្តកំពង់ស្ពឺនាខែកក្កដា  ទីលានព្រែកលៀបនៅភ្នំពេញនាខែវិច្ឆិកា  និងចុងក្រោយនៅទីលានកំពូលភ្នំគីរីរម្យ នៅអំឡុងខែធ្នូ ចុងឆ្នាំ។ ហើយទីលានចុងក្រោយនេះ នៅតែសំខាន់សម្រាប់វគ្គផ្តាច់ព្រ័ត។ 

 

 

«ពិតណាស់!!! យើងនឹងនៅតែរៀបចំព្រឹត្តការណ៍ Cambodia Mountain Bike Seriesនេះដដែល។ យើងមិនចង់រៀបចំប្រថុចញ៉ុចពេកនោះទេ ចឹងបានយើងនឹងចាប់ផ្តើមការប្រកួតជុំទី១ នៅទីលានភ្នំជាល ខេត្តកំពង់ស្ពឺ នាអំឡុងខែកក្កដា។ បន្ទាប់មកយើងនឹងសំរាកបន្តិចរង់ចាំឱ្យផុតរដូវភ្លៀងសិន យើងនឹងបន្តរៀបចំការប្រកួតជុំទី២នៅទីលានព្រែកលៀប នៅភ្នំពេញ។ រួចហើយ យើងនឹងបញ្ចប់នៅគីរីរម្យនាខែធ្នូ ចុងឆ្នាំ២០២០នេះ ដែលទីលនាមួយនេះ នៅតែសំខាន់សម្រាប់យើង ក្នុងរៀបចំ»។

 

 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំ២០២០នេះ គណៈកម្មារៀបចំសម្រេចកាត់ទីលានចំនួន២ចេញ ខណៈរៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ដែលគាំទ្រដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំចំនួន៥ជុំ និង៥ទីលាន ដូចជា៖ ទីលានព្រែកលៀប ទីលានខេត្តកែប ទីលានភ្នំជាល ទីលានភ្នំបាសិទ្ធ និងទីលានគីរីរម្យ៕

 

អត្ថបទ៖ ងិន មករា 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024