ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

សត្វសេះមួយក្បាលជាប់នៅលើដំបូលដោយសារទឹកជំនន់នៅប្រេស៊ីល

ទឹកជំនន់នៅប្រេស៊ីលបានធ្វើឱ្យសត្វសេះមួយក្បាលត្រូវជាប់នៅលើដំបូលអាគារ។



 

 

ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសប្រេស៊ីល គេឃើញមានសត្វសេះមួយក្បាលត្រូវជាប់នៅលើដំបូលអាគារក្នុងតំបន់រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋរីអូ ហ្គ្រេន ដូសូល(Rio Grande do Sul) នៅថ្ងៃពុធ(៨ឧសភា)។ 

 

រូបភាពពីលើអាកាស បង្ហាញថា សត្វសេះសម្បុរត្នោតមួយក្បាល ឈរនៅលើដំបូលអាគារដែលព័ទ្ធជុំវិញដោយទឹកជំនន់។ 

 

ទីភ្នាក់ងារការពារពលរដ្ឋស៊ីវិលប្រទេសប្រេស៊ីលឱ្យដឹងថា តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនឡើងដល់៩០នាក់ និងមនុស្ស១៣១នាក់បាត់ខ្លួន។ ស្របគ្នាមនុស្ស១៥៥,០០០នាក់បាត់បង់ទីជម្រក។ 

 

ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បានបង្កឱ្យទឹកទន្លេជាច្រើនឡើងជោរជន់ហៀរហួសច្រាំងលិចទីក្រុងជាច្រើន បំផ្លាញផ្លូវ និងស្ពាន រួមទាំងអាកាសយានដ្ឋានជាច្រើនផងដែរ។ 

 

តាមការព្យាករណ៍ ភ្លៀងធ្លាក់នឹងថមថយចុះនៅថ្ងៃព្រហស្បត៍ ប៉ុន្តែភ្លៀងនឹងនៅតែបន្តធ្លាក់រហូតដល់ចុងសប្តាហ៍។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024