ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

រុស្ស៊ី៖សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេល២សប្តាហ៍ ប្រសិនប្រទេសលោកខាងលិចបញ្ឈប់ការគាំទ្រ

មន្ត្រីរុស្ស៊ីបានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេល២សប្តាហ៍ប្រសិនប្រទេសលោកខាងលិចបញ្ឈប់ការគាំទ្រ។

 

 

 

 

មន្ត្រីរុស្ស៊ីនៅថ្ងៃពុធ(៨ឧសភា)លើកឡើងថា ការប៉ះទង្គិចនៅប្រទេសអ៊ុយក្រែន នឹងបញ្ចប់ក្នុងពេល២  សប្តាហ៍ប្រសិនបើប្រទេសលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់ផ្នែកយោធាឱ្យទៅរដ្ឋាភិបាលទីក្រុងកៀវ។ ការលើកឡើងនេះ ជាសម្លេងមួយដូចទៅនឹងការលើកឡើងរបស់ប្រធាននយោបាយការបរទេសសហភាពអ៊ឺរ៉ុបលោកJosep Borrell។ 

 

លោកBorrell នៅថ្ងៃពុធ(៨ឧសភា)បានលើកឡើង ថា ការប៉ះទង្គិចនៅប្រទេសអ៊ុយក្រែន នឹងបញ្ចប់ក្នុងពេល២សប្តាហ៍ ប្រសិនបើការផ្គត់ផ្គង់អាវុធរបស់ប្រទេសលោកខាងលិច ត្រូវបានបញ្ចប់។ លោកBorrell បន្តថា លោកមិនចង់ឱ្យសង្គ្រាមចប់ទៅបែបនោះឡើយ។ 

 

ទាក់ទងនឹងសំនួរបញ្ឈប់ការប៉ះទង្គិចរវាងប្រទេសរុស្ស៊ីនិងប្រទេសលោកខាងលិច, លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ថ្លែងថា ប្រទេសលោកខាងលិច និយាយបំភ្លើសពីប្រទេសរុស្ស៊ី។ 

 

ស្ត្រីអ្នកនាំពាក្យរូបនេះបន្តថា«ហើយអ្វីដែលចាំបាច់ដើម្បីកាត់បន្ថយ ការប៉ះទង្គិច ដូចលោកBorrell និយាយចឹង ប្រសិនបើឈប់ផ្គត់ផ្គង់អាវុធឱ្យរដ្ឋាភិបាលទីក្រុងកៀវ គ្រប់យ៉ាងនឹងបញ្ចប់ក្នុងពេល២សប្តាហ៍។ ហើយនេះហើយជារូបមន្តបញ្ឈប់ការប៉ះទង្គិច»។ 

 

 

 

 

ប្រែសម្រួល៖ ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024