ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

សម្ដេចតេជោ ចង់ឱ្យរោងចក្រនៅកម្ពុជា មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិត សម្រាប់នាំចេញ

០៧ ឧសភា ២០២៤ | សេដ្ឋកិច្ច

សម្ដេចតេជោ ចង់ឱ្យរោងចក្រនៅកម្ពុជា មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង ដោយអនុវត្តតាមរូបមន្ត១បូក។

 

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបជាមួយគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) នៅវិមានព្រឹទ្ធសភា នាពេលកន្លងទៅ បានគូសបញ្ជាក់ និងរម្លឹកថា មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមឱ្យប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀតដើម្បីបំពេញឱ្យគ្នា ដោយហេតុថា ក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebearដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។

 

 

សម្ដេចតេជោ ចង់ឱ្យរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។ 

 


សម្ដេចតេជោ ក៏បានស្នើអ្នកវិនិយោគក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជាគឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជាៗ នៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីឱ្យអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។
 

 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024