ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

វៀតណាម គ្រោងកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែមត្រឹម ៨% ដល់ដំណាច់ឆ្នាំ ២០២៤

០៧ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

ក្រសួងហិរញ្ញវត្ថុវៀតណាម កំពុងធ្វើការលើសំណើទៅកាន់រដ្ឋសភា ដើម្បីបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី ១០% ទៅ ៨% រហូតដល់ដំណាច់ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។

 

 

រដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងហិរញ្ញវត្ថុវៀតណាម បានដាក់សំណើ ដើម្បីបន្តការកាត់ពន្ធលើតម្លៃបន្ថែមសម្រាប់រយៈពេល ៦ខែបន្ថែមទៀត ដោយកាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤នេះ។

 


ក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ជាក់ថា ការកាត់បន្ថយនេះ មានអត្ថប្រយោជន៍ ដើម្បីគាំទ្រដល់អាជីវកម្ម និងអ្នកប្រើប្រាស់ផងដែរ។ជាមួយនឹងការកាត់បន្ថយពន្ធ ២% នៅឆមាសទី ២ នៃឆ្នាំនេះ ថវិការដ្ឋ នឹងត្រូវកាត់បន្ថយចំនួនជិត ១ពាន់លានដុល្លារអាមេរិក។

 


យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលវៀតណាម គឺថាសេដ្ឋកិច្ចវៀតណាម មានស្ថិរភាព ហើយអតិផរណា គឺស្ថិតនៅក្រោមការគ្រប់គ្រង ដែលប្រការនេះ ធ្វើឲ្យវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើ ពិភពលោក។

 


ទោះជាយ៉ាងណាក៏ដោយ វៀតណាម នៅតែមានបញ្ហាប្រឈម ដោយសារការវិវឌ្ឍន៍ជាសាកលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ជាចុងក្រោយ រដ្ឋាភិបាលវៀតណាម បានកំណត់ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់ជាកត្តាជំរុញសេដ្ឋកិច្ចទាំង ៣៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024